
ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ អាជ្ញាធរនឹងបិទចរាចរណ៍ចំណុចចុះពីស្ពានព្រះមុន្នីវង្សចាស់ឆ្ពោះទៅ មហាវិថីព្រះមុន្នីវង្សរយៈពេល៨ម៉ោងគឺចាប់ពីម៉ោង ៩យប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ រហូតដល់ម៉ោង ៥ទៀបភ្លឺថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩។ នេះបើយោងតាមពាក្យសម្តីរបស់ឯកឧត្តម ម៉េតមាសភក្តីអ្នក នាំពាក្យសាលារាជធានី ភ្នំពេញ។
ដើម្បីចាក់បេតុងជួសជុលផ្លូវដូចនេះបងប្អូនប្រជាពលរដ្ឋនៅតែអាចធ្វើដំណើរតាមផ្លូវជាតិលេខ១មកពីច្បារ អំពៅនៅតែអាចចូលរាជធានីភ្នំពេញបានដោយបត់ស្តាំទៅតាមបណ្ដោយផ្លូវព្រះនរោត្តម។ បន្ទាប់ពីការបិទចរាចរណ៍ ៨ម៉ោង អាជ្ញាធរនឹងបើកផ្លូវដែលទើបជួសជុលចាក់បេតុងថ្មីនោះជូនពលរដ្ឋធ្វើដំណើរជាធម្មតា វិញ៕