
អ្នកវិទ្យាសាស្ត្រជនជាតិជប៉ុនបានរកឃើញវិធីដ៏ល្អមួយដើម្បីកាត់បន្ថយនូវតម្រូវការប្រើប្រាស់ថ្នាំសម្រាប់សត្វដោយការជ្រើសរើសក្នុងការផាត់ពណ៌សត្វគោឲ្យទៅជាពណ៌សខ្មៅដូចទៅនឹងសត្វសេះបង្កង់។
ការសិក្សានោះបានបង្ហាញឲ្យឃើញថាការដែលផាត់ពណ៌សត្វគោ ក៏ដូចជាសត្វពាហនៈផ្សេងទៀត ឲ្យមានលក្ខណៈដូចទៅនឹងសត្វសេះបង្កង់ វាបានជួយកាត់បន្ថយនូវការវាយប្រហារ នៃសត្វរុយ និងសត្វមូស ដែលជាមធ្យោបាយមួយដ៏ល្អថ្មីបំផុត។
បើយោងទៅតាមការសិក្សាកន្លងមក បង្ហាញថា សត្វរុយមិនសូវទំនៅលើផ្ទៃដែលមានពណ៌ខ្មៅ និងសដោយសារតែការបែកពន្លឺនៃពន្លឺ ធ្វើឱ្យប៉ះពាល់ដល់ការយល់ឃើញរបស់ពួកវា។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាសត្វគោដែលមានលាបពណ៌សេះបង្កង់ត្រូវបានខាំជិត ៥០ ភាគរយតិចជាងសត្វពណ៌ខ្មៅ។
សត្វរុយតែងតែផ្ដល់ផលរំខានដោយសារតែខាំ។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថាសត្វល្អិតទាំងនោះរំខានដល់ការស៊ីចំណី និងការចិញ្ចឹមគោបង្កើនឥរិយាបថដែលអាចហោះហើរដូចជាការបោះជើង និងបោះក្បាលនិងបណ្ដាលឱ្យគោក្របី ឈឺ កើតស្ត្រេសកម្ដៅ និងហានិភ័យនៃការរងរបួស។ ផលរំខានរបស់សត្វរុយនេះ ត្រូវបានប៉ាន់ប្រមាណថា នឹងត្រូវចំណាយអស់រាប់ពាន់លានសម្រាប់វិស័យបសុសត្វ។
អ្នកស្រាវជ្រាវបានសរសេរថា “ ការងារនេះផ្ដល់នូវជម្រើសថ្មីមួយ សម្រាប់កាត់បន្ថយការវាយប្រហារដោយការខាំរបស់សត្វរុយ ទៅលើសត្វចិញ្ចឹមដែលធ្វើអោយប្រសើរឡើងនូវសុខុមាលភាពសត្វ និងសុខភាពមនុស្សបន្ថែមលើការជួយដោះស្រាយបញ្ហានៃភាពធន់នឹងថ្នាំសម្លាប់សត្វល្អិតនៅក្នុងបរិស្ថាន”៕
ប្រែសម្រួលដោយ៖ Vincent
ប្រភព៖ huffpost