ការប្រកួតរចនាម៉ូត សុបិនស្ត្រី នឹងចាប់ផ្ដើមនៅចុងឆ្នាំនេះ

ក្រុមការងារ «គម្រោងសុបិនស្រ្តី» នឹងសហការជាមួយនឹងក្រុមហ៊ុន Soure Pro and Ars Co.,Ltd (SPS) ដើម្បីរៀបចំកម្មវិធី នៃការប្រកួត «រចនាម៉ូត សុបិនស្រី លើកទី៩» ក្រោមប្រធានបទ “ភាពអស្ចារ្យនៃប្រទេសកម្ពុជា”។

កម្មវិធីប្រកួតនេះ រៀបចំឡើងក្នុងគោលបំណងដូចខាងក្រោមនេះ៖
១. ប្រកួតប្រជែងរចនាសម្រស់នារីខ្មែរ ដើម្បីស្វែងរកអ្នកមានទេពកោសល្យឥតខ្ចោះប្រចាំប្រទេសកម្ពុជា ដែលបង្កើតឡើងតាំងពីឆ្នាំ២០១០ មកម្ល៉េះ។
២. ផ្តល់ឱកាសទៅដល់ស្រ្តីខ្មែរ ដើម្បីជួយពួកគាត់សិក្សាជំនាញសិល្បៈផ្សេងៗ ដូចជាការរចនាក្រាហ្វិក និងការបង្កើតមុខរបរដោយខ្លួនឯងតាមរយៈកម្មវិធីផ្សេងៗ។
៣. បញ្ចូលការរចនារបស់ស្រី្តជាមួយនឹងក្រុមហ៊ុនផ្សេង លើការរចនានៃការប្រើប្រាស់ផលិតផលសម្រាប់ការស្នាដៃរចនារបស់ស្រីខ្មែរ។

សូមបញ្ជាក់ថា កាលពីឆ្នាំ ២០១០ មានបេក្ខនារីចំនួន ១,៤៦៨នាក់ បានបង្ហាញស្នាដៃ នៃការប្រកួតរចនាម៉ូតដែលមានរហូតដល់ ២,៦៤២។ កម្មវិធីនេះនឹងរៀបចំឡើងមាន ០៤វគ្គ ដើម្បីជម្រុះនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ គឺការរចនាជាលើដំបូងរបស់បេក្ខជន និងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នឹងមានការជម្រុះជាលើកទី២ នៃបេក្ខជនដែលបានជាប់កាលពីកាប្រកួតជ្រុះលើកដំបូង។ ខណៈដែលបេក្ខជនទទួលបានជ័យលាភីលេខ ១ នឹងទទួលបានរង្វាន់ ១,០០០ដុល្លារ លេខ២ នឹងទទួលរង្វាន់ ២០០ដុល្លារ និងលេខ៣ នឹងទទួលបានរង្វាន់ ១០០ដុល្លារ ព្រមទាំងរង្វាន់លួងចិត្តជាច្រើនទៀត។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់លេខទូរស័ព្ទ ០១១ ៨៦៩ ៥០៤/ ០៧០ ៩៧១ ៥៩២ ឫតាមរយៈអ៊ីម៉ែល [email protected] និង ទាក់ទងផ្ទាល់៖ SOURIRE PRO AND ARTS Co.,LTD លេខទូរស័ព្ទ ០១២ ៦១៧ ២២២, ០១១ ៨៦៩ ៥០៤ Facebook: Dreamgirlsignconte អ៊ីម៉ែលៈ [email protected]