កម្លាំងនគរបាល ឃាត់ខ្លួនជនសង្ស័យ ៤ នាក់ ករណីជួញដូរគ្រឿងញៀនឆ្លងដែន

ខេត្តកំពង់ធំ៖ កម្លាំងនគរបាលមន្ទីរគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិសហការ ជាមួយកម្លាំងនគរបាល  នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំដោយមានការសម្របសម្រួលពីលោក អ៊ិតសុធាព្រះរាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ បានឃាត់ខ្លួន ជនសង្ស័យ ៤ នាក់ ក្នុងនោះ មានជនជាតិថៃម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនឆ្លងដែន។

ប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំខាងលើបានធ្វើឡើងនៅវេលាម៉ោង ១៤ នឹង ៣០ នាទី ថ្ងៃ ទី ២១  ខែតុលា  ឆ្នាំ ២០១៩ នៅចំណុច ភូមិសំណាក  ឃុំកកោះ  ស្រុកសន្ទុក ខេត្តកំពង់ធំ ។

មន្ត្រី នគរបាល ខេត្តកំពង់ធំ  បានឱ្យ ដឹង ថា ជនសង្ស័យ ទាំង ៤ នាក់ នោះ រួម មាន ៖ ទី ១- ឈ្មោះ  SAk  SAESONG  ភេទ ប្រុស  អាយុ ៣២ ឆ្នាំ  ជនជាតិ ថៃ ,  ទី ២- ឈ្មោះ  សុខ  ប៊ុ ន សិរិ ឆ័ យ  ភេទ ប្រុស  អាយុ ៤២ ឆ្នាំ  ជនជាតិ ខ្មែរ ,  ទី ៣- ឈ្មោះ  លី  តឹក  ភេទ ប្រុស  អាយុ ៥៣ ឆ្នាំ  ជនជាតិ ខ្មែរ  និង ទី ៤- ឈ្មោះ  គង់  វណ្ណៈ  ភេទ ប្រុស  អាយុ ៤០ ឆ្នាំ  ជនជាតិ ខ្មែរ ។ក្នុង ប្រតិបត្តិការ ខាង ខាងលើ សមត្ថកិច្ច បាន ដកហូត វត្ថុ តាង រួម មានៈ គ្រឿងញៀន ប្រភេទ ម៉េ តំ ហ្វេ តា មីន ICE  ចំនួន ៤០ កញ្ចប់  ទម្ងន់ ប្រមាណ ៤០ គីឡូក្រាម ,  រថយន្ត ២ គ្រឿង ។

មន្ត្រី នគរបាល នៃ មន្ទីរ គ្រឿងញៀន  បានឱ្យ ដឹង ថា កម្លាំង ជំនាញ បាន ស្រាវជ្រាវ និង តាមដាន ក្រុម ជនសង្ស័យ ជាង មួយ ខែ មក ហើយ  រហូត ដល់ រសៀល ថ្ងៃ ទី ២១ នេះ  សមត្ថកិច្ច បាន សហការ គ្នា បង្ក្រាប ជាក់ស្តែង តែ ម្តង ។   ប្រភព ដដែល បន្ត ថា យោង តាម ចម្លើយ សារភាព របស់ ជនសង្ស័យ បានឱ្យ ដឹង ថា គ្រឿងញៀន ខាងលើ  នាំ ចូល ពី ថៃ  មក កម្ពុជា តាម ច្រក ជាំ  អូរ ស្មាច់  ខេត្តឧត្ដរមានជ័យ។ បច្ចុប្បន្ន ជនសង្ស័យ ទាំង ៤ នាក់  រួម ជាមួយ វត្ថុ តាង កំពុង បាន បញ្ជូន ទៅ ស្នងការដ្ឋាន នគរបាល ខេត្តកំពង់ធំ  ដើម្បី សាកសួរ យក ចម្លើយ និង កសាង សំណុំរឿង ដើម្បី ចាត់ការ តាម នីតិវិធី៕