ក្រុមយុវជនសំរាមស្នើសុំសិទ្ធិគ្រប់គ្រងការប្រមូលសំរាមនៅក្នុងខណ្ឌចំការមនពីរដ្ឋាភិបាល

ភ្នំពេញ៖ ក្រោយពីបានដឹងដំណឹងថាមានការផ្លាស់ប្តូរកំណែទម្រង់ក្នុងការប្រមូលសំរាមក្នុងរាជធានីភ្នំពេញលោក សាន ដារ៉ាវីត ប្រធានក្រុមយុវជនសំរាម បានលើកឡើងថា លោកស្នើសុំសិទ្ធលើការគ្រប់គ្រងប្រមូលសំរាម ព្រមទាំងធ្វើយុទ្ធនាការចុះផ្សព្វផ្សាយទៅកាន់ប្រជាជនដោយផ្ទាល់ក្នុងខណ្ឌចំការមន។

លោក សាន ដារ៉ាវីត ជាប្រធានក្រុមយុវជនសំរាមដែលជាអ្នកផ្ដើមគំនិតធ្វើការសម្អាតនៅប្រឡាយបឹងត្របែកបានលើកឡើងថា លោកបានដឹកនាំក្រុមយុវជនមួយក្រុមធ្វើការសម្អាតនៅប្រឡាយបឹងត្របែក ព្រមទាំងទីសាធារណៈនានា ប្រើរយៈពេលអស់ជាង ៧ខែមកនេះ ត្រូវបានមហាជនទទួលស្គាល់ថា ជាយុវជនមានឆន្ទៈ និងបង្កើតបានមនុស្សដែលមានឆន្ទៈមួយក្រុមធ្វើការលើការប្រមូលសំរាម ស្រលាញ់បរិស្ថាន ស្រលាញ់ប្រទេសជាតិ។

លោកបញ្ជាក់ថា៖«សម្តេចអគ្គមហាសេនាបតីតេជោ ជាទីគោរពដ៏ខ្ពង់ខ្ពស់ពីក្រុមយុវជនសំរាម។ ក្រុមយើងខ្ញុំពិតជារីករាយយ៉ាងខ្លាំងក្រោយពីបានដឹងដំណឹងថាមានការផ្លាស់ប្តូរកំណែទម្រង់ក្នុងការប្រមូលសំរាមក្នុងរាជធានីភ្នំពេញ។ ខ្ញុំបាទ សាន ដារ៉ាវីត ជាប្រធានក្រុមយុវជនសំរាមដែលធ្វើការសម្អាតនៅប្រឡាយបឹងត្របែក ព្រមទាំងទីសាធារណៈនានា បានប្រើរយៈពេលអស់ជាង ៧ខែមកនេះ ត្រូវបានមហាជនទទួលស្គាល់ថា ជាយុវជនមានឆន្ទៈ និងបង្កើតបានមនុស្សដែលមានឆន្ទៈមួយក្រុមធ្វើការលើការប្រមូលសំរាម ស្រលាញ់បរិស្ថាន ស្រលាញ់ប្រទេសជាតិ មុខមាត់រាជធានី និងបានគិតគូលើសុខុមាលភាពប្រជាជន និងវិស័យទេសចរណ៍។

លោកបន្ថែមថា៖«ខ្ញុំសូមស្នើសុំសិទ្ធលើការគ្រប់គ្រងប្រមូលសំរាម ព្រមទាំងធ្វើយុទ្ធនាការចុះផ្សព្វផ្សាយទៅកាន់ប្រជាជនដោយផ្ទាល់ក្នុងខណ្ឌចំការមន សង្ឃឹមថាសម្តេចនឹងផ្តល់ឱកាសដល់ក្រុមយើងខ្ញុំបានសាងស្នាដៃបន្ថែមជូនជាតិមាតុភូមិ សម្រេចគោលដៅខណ្ឌគំរូ ក្នុងរាជធានីភ្នំពេញ។ យើងខ្ញុំសូមសន្យាថានឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព និងប្រើប្រាស់គ្រប់វិធីដើម្បីផ្លាស់ប្តូរទម្លាប់ប្រជាជនកម្ពុជាយើង ឱ្យក្លាយជាប្រទេសគំរូក្នុងពិភពលោក»៕