
ទស្សនិកជនជនជាច្រើននៅប្រទេសកម្ពុជា ប្រាកដជាបានតាមដានទស្សនាកម្មវិធីលំដាប់ពិភពលោក X Factor Cambodia រដូវកាលទី១ របស់ស្ថានីយទូរទស្សន៍ហង្សមាស កំពុងតែទទួលការចាប់អារម្មណ៍ និងប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ។
សប្ដាហ៍នេះបានឈានចូលដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយក្រោយជម្រុះអស់រយៈពេលជាច្រើនខែមក នាយប់ថ្ងៃទី២៧ ខែតុលានេះនៃវិញ្ញាសាសប្ដាហ៍នេះខុសប្លែកពីសប្ដាហ៍មុនៗទៀតហើយដោយតម្រូវឲ្យបេក្ខជនជ្រើសយកបទចម្រៀងមួយបទដែលខ្លួនគិតថាខ្លួនស្រលាញ់ ខ្លួនធ្វើបានល្អ មកធ្វើការបកស្រាយប្រកួតប្រជែង ដើម្បីទទួលបានសារគាំទ្រទស្សនិកជន។
ក្នុងនោះគេសង្កេតឃើញ បេក្ខជនដែលមានសមត្ថភាពលេចធ្លោជាងគេគឺបេក្ខជនវ័យក្មេង ចាន់ សុបញ្ញា ធ្វើបានល្អណាស់ រហូតផ្ទុះការគំាទ្រពីមហាជនខ្លាំងប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖