
ខេត្តព្រះសីហនុ៖ បន្ទាប់ពីមានការភ្ញាក់ផ្អើលកម្មករដែលកំពុងសាងសង់អាគារ៥ជាន់ ២ល្វែងជាប់គ្នារបស់ជនជាតិចិនមួយកន្លែងនៅតាមបណ្ដោយផ្លូវ អូរ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ លោក គួច ចំរើន បានប្រកាសឲ្យកម្មករទាំងអស់ដែលកំពុងស្នាក់នៅក្នុងអគារនោះ ប្រញាប់ចាកចេញបន្ទាន់ ព្រោះអគារនេះ កំពុងរងការប្រេះស្រាំ ឈានទៅរកការបាក់រលំឆាប់ៗនេះ។
ករណីអាគារដែលកំពុងសាងសង់នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុនៅថ្ងៃទី ៥ ខែវិច្ឆិកា បានចុះត្រួតពិនិត្យ និងបិទជាស្ថាពរបន្ទាប់ពីមើលឃើញដែលមិនអាចទុកចិត្តបានដោយសារក្រវាត់ធ្នឹមខាងក្រោមត្រូវបានប្រេះស្ទើរតែដាច់ចេញពីគ្នាទៅហើយនោះ។ ដោយលោកបានបញ្ជាឲ្យកម្មករនិងមនុស្សទាំងអស់ក្នុងអាគារចាកចេញជាបន្ទន់ហើយធ្វើការបិទការដ្ឋានរង់ចាំអោយជំនាញធ្វើការពិនិត្យឡើងវិញ។
កម្មករដែលធ្វើការនៅអាគារខាងលើនេះបានលើកឡើងថា ពីព្រឹកមិនឃើញមានការប្រេះនោះទេ ស្រាប់តែគាត់ជញ្ជូនអីវ៉ាន់ឡើងចុះៗ ស្រាប់តែឃើញប្រេះទាំងជណ្ដើរទាំងធ្នឹម និងផ្អៀងអាគារតែម្ដង។
អាគារនេះមិនទាន់មានច្បាប់នៅឡើយ ខណៈការសាងសង់ជិតនិងរួចរាល់ទៅហើយ ហើយការសាងសង់របស់អ្នកវិនិយោគទុនចិនលឿនមែន។ នៅក្នុងការចុះពិនិត្យនេះបើតាមមន្ត្រី ប្រធានភូមិបាលក្រុងព្រះសីហនុបានបញ្ជាក់យ៉ាងខ្លីថា សំណង់អគារនេះមានច្បាប់ ប៉ុន្តែមិនទាន់រត់បាននៅឡើយនោះទេហើយការសាងសង់បណ្ដើរ និងរត់ការបណ្ដើរ៕