មហាសេដ្ឋីពិភពលោក Bill Gates ប្រកាសផ្ដល់អាហារណ៍រូបករណ៍ចំនួន ៩៥កន្លែង ដល់និស្សិតកម្ពុជា និងបរទេសផ្សេងទៀត

ភ្នំពេញ៖ កំពូលមហាសេដ្ឋីចិត្តធម៌ពិភពលោក Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft បានប្រកាសផ្តល់អាហារណ៍រូបករណ៍ចំនួន ៩៥កន្លែងដល់សិស្ស និស្សិតមកពីទូទាំងពិភពលោក ក្នុងនោះមានប្រទេសកម្ពុជាមួយផងដែរ ដើម្បីផ្ដល់ឱកាសឲ្យពួកគេទៅសិក្សានៅសាកលវិទ្យាល័យដ៏ល្បីល្បាញបំផុត Cambridge នៅប្រទេសអង់គ្លេស។

តាមមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអាហារូបករណ៍កម្ពុជា (Cambodia Scholarship Center) បានប្រកាសថា អាហាររូបករណ៍មហាសេដ្ឋី Bill Gate ត្រូវបានផ្ដល់ឲ្យចំនួន ៩៥ កន្លែងផ្តល់អាហារណ៍រូបការណ៍ចំនួន ៩៥កន្លែង ដល់សិស្ស និស្សិត នៅទូទាំងពិភពលោក ក្នុងនោះមានប្រទេសកម្ពុជាផងដែរ ដើម្បីផ្ដល់ឱកាសឲ្យពួកគេទៅសិក្សានៅសាកលវិទ្យាល័យដ៏ល្បីល្បាញបំផុត Cambridge នៃប្រទេសអង់គ្លេស។

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលអាហារូបករណ៍កម្ពុជាបន្តថា លោកមហាសេដ្ឋី Bill Gates នឹងចេញថ្លៃបង់ថ្លៃការសិក្សា ចេញបង់ថ្លៃការរស់នៅប្រចាំថ្ងៃរហូតដល់ ២២,៥០០ ដុល្លារអាមេរិក ក្នុងមួយឆ្នាំ លើសពីនេះ លោកក៏ចំណាយថ្លៃទិញសំបុត្រយន្តហោះត្រឡប់ទៅ-មកប្រទេសកំណើតរបស់ខ្លួន ចំណាយថ្លៃទិដ្ឋាការ និងការចំណាយផ្សេងៗទៀតជាច្រើន។

បច្ចុប្បន្ននេះ លោក Bill Gate ជាកំពូលមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតក្នុងលោកលំដាប់ទី២ បន្ទាប់ពីលោក Jeff Bezos ស្ថាបនិកក្រុមហ៊ុនយក្ស Amazon.com។ លោកមានទ្រព្យសម្បត្តិសរុបចំនួន ១០១.៣ ពាន់លានដុល្លារអាមេរិក ខណៈលោក Jeff Bezos មានទ្រព្យសម្បត្តិសរុប ១៤៣.៤ពាន់លានដុល្លារ។

បើទោះបីជាលោក Bill Gates ជាកំពូលមហាសេដ្ឋីលំដាប់លេខ ២ តែលោកជាសហស្ថាបនិកមូលនិធីមនុស្សធម៌ដែលជួយជនក្រីក្រីនៅទូទាំងពិភពលោកដែលមានឈ្មោះ Bill & Melinda Gates Foundation ជាមួយនឹងភរិយារបស់លោក ដោយចំណាយមកដល់ពេលនេះរហូតដល់រាប់ពាន់លានដុល្លារឯណោះ៕