អង្គការបេះដូងជប៉ុននឹងចុះទៅព្យាបាលនៅមណ្ឌលសុខភាពព្រៃគ្រីដោយឥតគិតថ្លៃ

អង្គការស្ម័គ្រចិត្តមួយដែលហៅថា “អង្គការបេះដូងជប៉ុន” ផ្ដល់ការព្យាបាលជូនអ្នកជំងឺដោយឥតគិតថ្លៃ ហើយនៅថ្ងៃទី ១៨ និង ១៩ ខែមករាខាងមុខនេះ អង្គការនឹងសហការជាមួយមណ្ឌលសុខភាពព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។ កាលវិភាគនៃការព្យាបាលជំងឺមានដូចខាងក្រោម៖
– ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២០៖ ពេលព្រឹកចាប់ពីម៉ោង ៩កន្លះព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់ និងពេលរសៀលចាប់ពីម៉ោង ១កន្លះ ដល់ម៉ោង ៤ រសៀល
– ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២០៖ ពេលព្រឹកចាប់ពីម៉ោង ៨កន្លះព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់ និងពេលរសៀលចាប់ពីម៉ោង ១កន្លះ ដល់ម៉ោង ៣ រសៀល

ក្រុមការងារនៃអង្គការស្ម័គ្រចិត្តនេះនឹងធ្វើការពិនិត្យសុខភាពជូនទាំងមនុស្សចាស់ និងកុមារ។ ប្រសិនបើលោកអ្នកដែលមានទីលំនៅក្បែរមណ្ឌលសុខភាពព្រៃគ្រីមានអាការៈពិបាកក្នុងពោះ អាការៈផ្លូវដង្ហើម ឈឺក្បាល ឈឺសន្លាក់ អាការៈផ្ដាសាយជាដើម សូមអញ្ជើញទៅពិនិត្យកុំបីខាន។ ក៏ប៉ុន្តែ ក្រុមការងារមិនអាចពិនិត្យជូនស្រ្តីដែលមានផ្ទៃពោះបាននោះទេ។

សម្រាប់លោកអ្នកដែលមិនអាចចូលរួមនៅថ្ងៃដែលក្រុមការងារស្ម័គ្រចិត្តបានសហការជាមួយខាងមណ្ឌលសុខភាពព្រៃគ្រីបានទេ លោកអ្នកក៏អាចទៅ​មន្ទីរពេទ្យ​ផ្ទាល់​របស់​អង្គការ​បេះដូង​ជប៉ុន​នេះ​បាន​ដែល​ស្ថិត​នៅ​ផ្លូវ​ជាតិ​លេខ ៥ ក្នុង​បរិវេណ​មន្ទីរ​ពេទ្យ​បង្អែក​ពញាឮ (ក្បែរក្លោងទ្វារចូលភ្នំឧដ្ដុង្គ) ខេត្តកណ្ដាល។

ក្នុង​ករណី​ថ្ងៃ​ពិនិត្យ​នៅ​មណ្ឌល​សុខភាព​ព្រៃគ្រី ដែល​ក្រុម​ការងារ​ឃើញ​ថា​លោក​អ្នក​មាន​ជំងឺ​ដែល​ពិបាក​ពិនិត្យ​ នោះ​ក្រុម​ការងារ​នឹង​ធ្វើ​ការ​ណែនាំ​លោក​អ្នក​ឱ្យ​ទៅ​ពិនិត្យ​ផ្ទាល់​នៅ​មន្ទីរពទ្យ​របស់​អង្គការ​បេះដូង​ជប៉ុន។ ប្រសិន​បើ​លោក​អ្នក​មាន​ថ្នាំ ឬ​ឯកសារ​ទាក់ទង​នឹង​ជំងឺ​ប្រចាំថ្ងៃ សូម​យក​ទៅ​ជាមួយ​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​តាមដាន​ជំងឺ​។ ក្រុម​ការងារ​ទាំង​អស់​របស់​អង្គការ​បេះដូង​ជប៉ុន​រង់ចាំ​ជួប​ជាមួយ​លោក​អ្នក​ដោយ​ក្ដី​រីករាយ។

ព័ត៌មានលម្អិត សូមទាក់ទងតាមរយៈលេខទូរស័ព្ទ៖ 077959471