ជនជាតិនេប៉ាល់ដំបូងរកឃើញផ្ទុកមេរោគកូរ៉ូណា

0

នៅថ្ងៃទី ២៤ មករា អាជ្ញាធរ​សុខាភិបាល​របស់​នេប៉ាល់​បាន​ធ្វើ​ការ​បញ្ជាក់​ថា​ មាន​និស្សិត​ម្នាក់​ត្រូវ​បាន​រក​ឃើញ​ថា​ផ្ទុក​មេរោគ​កូរ៉ូណាថ្មី​ ខណៈ​គេ​ទើប​បាន​ធ្វើ​ដំណើរ​ត្រឡប់​មក​ពី​ខេត្ត​វូហាន ប្រទេស​ចិន ហើយជាករណី​ដំបូង​សម្រាប់​ប្រទេស​អាស៊ីភាគ​ខាង​ត្បូង​ដែល​ឆ្លង​មេរោគ​នេះ។

អ្នកនាំពាក្យ​របស់​ខាង​មន្ទីរ​ពេទ្យ លោក Bastola បានប្រាប់​ដល់​សារព័ត៌មាន AFP ថា និស្សិត​មាន​វ័យ ៣២ ឆ្នាំ បានដល់​ប្រទេស​នេប៉ាល់​វិញ​កាល​ពី​ថ្ងៃទី ៩ ខែមករា ហើយបាន​ចូល​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ Sukraraj Tropical and Infectious Disease Hospital ដែលជា​មន្ទីរ​ពេទ្យ​សម្រាប់​ព្យាបាល​ជំងឺ​ឆ្លង​នានា​ នៅខេត្ត​កាត​ម៉ាន​ឌូ ៤ ថ្ងៃបន្ទាប់​ពីគាត់​មាន​អាការៈ​ក្ដៅ​រងា និង​ពិបាក​ដក​ដង្ហើម។ ខាងមន្រ្តីសុខាភិបាល​បាន​បញ្ជាក់​ពី​ករណី​នេះ បន្ទាប់​ពី​បាន​ទទួល​លទ្ធផល​វិជ្ជមាន​នៃ​ជំងឺ​ដែល​ពួកគេ​បាន​ផ្ញើ​គំរូ​មេរោគ​ទៅ​ខាង​ហុងកុង​ និង​ទទួល​បាន​នូវ​លទ្ធផល​ថា​កំពុង​ផ្ទុក​មេរោគ​នោះ។ បុរសនោះ​ត្រូវ​បាន​ចាកចេញ​ពី​មន្ទីរ​ពេទ្យ​បន្ទាប់​ពី​ជា​សះស្បើយ​ ហើយ​ពួកគេ​ក៏​នៅ​តែ​ពិនិត្យ​តាមដាន​អ្នក​ជំងឺ​រូបនោះ និងក្រុម​គ្រួសារ​របស់​គេថា​មាន​សុខភាព​ល្អ។​ ចំណែក​ឯ​បុគ្គលិក​ដែល​ធ្វើការ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ក៏​មាន​សុខភាព​ល្អ​ផង​ដែរ។

មន្ត្រីសុខាភិបាល​របស់​នេប៉ាល់​ក៏បាន​ប្រាប់​ឱ្យ​ដឹង​ផង​ដែរ​ថា​ កាមេរ៉ា​តាម​ដាន​អ្នក​ចេញ​ចូល​នៅ​អាកាសយាន​ដ្ឋាន​យ៉ាង​ម៉ត់​ចត់​បំផុត៕

ប្រភពព័ត៌មាន៖ Channel News Asia

LEAVE A REPLY

Please enter your comment!
Please enter your name here