មុនពេលខេត្តវូហានត្រូវបានបិទ តើប្រជាជនបានធ្វើដំណើរចេញទៅទីណាខ្លះ?

0

តាម​រយៈ​របាយការណ៍​ទិន្នន័យ​ពី​ផ្នែក​អាកាសចរណ៍​ស៊ីវិល​ចាងស៊ូ របស់​​ប្រទេស​ចិន បាន​ឱ្យដឹង​កាល​ពី​ថ្ងៃទី​ ២៦ ខែ​មករា​នេះ​ថា មុន​ពេល​ខេត្តវូហាន​ត្រូវ​បាន​បិទ​នោះ ​ភាគ​ច្រើន​នៃប្រជាជន​របស់​គេបាន​ធ្វើដំណើរ​ចេញ​ទៅ​ក្រៅប្រទេស​ដែល​មាន​ដូច​ជា ៩៩៣៤ នាក់ទៅ​កាន់​ប្រទេស​សឹង្ហបុរី ៥៤១៨ នាក់ បាន​ធ្វើដំណើរ​ទៅកាន់​ទីក្រុង កូតា គីណាបាលូ ប្រទេសម៉ាឡេស៊ី និង ១៧៧៧៧ នាក់​ទៅ​កាន់​ទីក្រុង​បាងកក ប្រទេសថៃ។

ក្រុមការងារ​ផ្នែកអាកាសចរណ៍​នោះបាន​បង្ហាញថា​ទិន្នន័យនេះ គឺជា​ចំនួន​កៅអីយន្ដហោះ​ដែល​ចាក​ចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​វូហានធានហឺ​ទៅ​កាន់​​បរទេស និង​ហុងកុង ម៉ាកាវ និង​តៃវ៉ាន់​ចាប់​ពី​ថ្ងៃ​ទី ៣០ ធ្នូ ២០១៩ ដល់ថ្ងៃ ២០ មករា ២០២០។

មុន​ពេល​វូហាន​ត្រូវ​បាន​បិទ គោលដៅ​ធ្វើដំណើរ​របស់​ប្រជាពល​រដ្ឋ​បាន​សម្រុក​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​សឹង្ហបុរី បាងកង តូក្យូ សេអ៊ូល ហុងកុង ម៉ាកាវ ភូកេត កូតា គីណាបាលូ អូសាកា តៃប៉ិ និង​ទីកន្លែង​ផ្សេងៗ​ទៀត។

ក្រុមហ៊ុន​អាកាសចរ​របស់​សឹង្ហបុរី​វិញ​ក៏​បាន​ធ្វើការ​ប្រកាស​ថា​ខ្លួន​បាន​ផ្អាក​ជើង​ហោះហើរ​ប្រចាំថ្ងៃ​ទៅ​កាន់​វូហាន ហើយ​សឹង្ហបុរី​ក៏បាន​រៀបចំ​ក្រុមការងារ​អន្តរាគមន៍​បន្ទាន់ ក្រសួង​សុខាភិបាល ក្រសួង​អប់រំ ក្រសួង​អភិវឌ្ឍ​សង្គម និង​គ្រួសារ ។ល។ ដើម្បី​ទប់​ស្កាត់​នូវ​មេរោគ​ដែល​កំពុង​ផ្ទុះ​ឡើង​នេះ៕

ប្រភពព័ត៌មាន៖ China Press

LEAVE A REPLY

Please enter your comment!
Please enter your name here