មនុស្សជិត 25 លាននាក់នៅទូទាំងពិភពលោកប្រឈមនឹងការបាត់បង់ការងារដោយសារ Covid-19

0

វិបត្តិដែលកំពុងបង្កឱ្យប្រជាជនទូទាំងសកលលោក រួមទាំងកម្ពុជាដែរនោះចាប់ផ្ដេីមបាត់បង់ការងារដោយសារមូលហេតុផ្សេងៗក្នុងអំឡុងពេលនៃការរីករាលដាលនៃវីរុសកូវីដ-19 ដូចជាការបិទទីក្រុងឬប្រទេស និងការបិទក្រុមហ៊ុន។

តាមរយៈការរង្វាយតម្លៃពីអង្គការពលកម្មអន្តរជាតិ (ILO) ចេញផ្សាយនៅថ្ងៃទី19 ខែមីនា បានឱ្យដឹងថា ជំងឺនេះបានបង្កទៅជាវិបត្តិសេដ្ឋកិច្ច និងកម្លាំងពលកម្មរហូតអាចធ្វើឱ្យមនុស្សជិត 25លាននាក់ ប្រឈមនឹងការបាត់បង់ការងារ។

លោក Guy Ryder អគ្គនាយកទូទៅរបស់អង្គការ ILO បានមានប្រសាសន៍ឱ្យដឹងថា៖ “នេះមិនមែនត្រឹមតែជាវិបត្តិសុខភាពសកលនោះទេ តែវាក៏ជាវិបត្តិទីផ្សារ និងសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ដែលកំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់មនុស្ស។ កាលពីឆ្នាំ 2008 ពិភពលោកបានបង្ហាញនូវជំហររួបរួមមួយដើម្បីដោះស្រាយផលវិបាកនៃវិបត្តិសេដ្ឋកិច្ចពិភពលោក ហើយអ្វីដែលអាក្រក់បំផុតត្រូវបានបញ្ជៀស។ យើងត្រូវការការដឹកនាំបែបនោះដើម្បីដោះស្រាយបញ្ហាដែលកំពុងកើតមានឥឡូវនេះ”។

កំណត់សម្គាល់បឋមត្រូវបានប្រកាសយ៉ាងបន្ទាន់ពីវិធានការក្នុងការជួយដោះស្រាយបញ្ហាតាមរយ:សសរស្តម្ភទាំង 3 គឺ ការការពារបុគ្គលិក និយោជិតនៅកន្លែងធ្វើការ ការជំរុញសេដ្ឋកិច្ច និងការងារ និងការគាំទ្រការងារ និងប្រាក់ចំណូល។

ជាមួយគ្នានេះដែរ អង្គការ ILO បានបន្ថែមថា ដំណោះស្រាយត្រូវតែអនុវត្តដើម្បីជួយកាត់បន្ថយភាពខាតបង់ដល់ប្រជាជនក្នុងវេលាដ៏ពិបាកនេះ៕

ប្រភព៖ NHK-World Japan