បុរសជនជាតិចិនម្នាក់ឆ្លងមេរោគដែលមានលក្ខណៈស្រដៀងនឹង Covid-19 បានស្លាប់លើរថយន្ដក្រុងខណៈកំពុងធ្វើដំណើរទៅធ្វើការ

0

នៅប្រទេសចិន មានអ្នកដំណើរភេទប្រុស បានធ្វើដំណើរនៅលើរថយន្តក្រុងម្នាក់បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីគាត់បានឆ្លងវីរុសម្យ៉ាងមានអាការៈស្រដៀងនឹងវីរុសកូរីដ 19 ដែលបានឆ្លងពីសត្វកណ្ដុរ។

 

បុរសរងគ្រោះនោះបានដំណើរទៅធ្វើការនៅភាគខាងជើងនៃខេត្តសាងតុង ពេលដែលគាត់ចាប់ផ្ដើមធ្លាក់ខ្លួនឈឺ ហើយបានស្លាប់ ដែលលទ្ធផលធ្វើតេស្តបានបញ្ជាក់ថាគាត់មានផ្ទុកមេរោគ Hantavirus ។

តាមរយៈការចុះផ្សាយរបស់សារព័ត៌មាន Global Times បានឱ្យដឹងថា មានបុរសម្នាក់បានធ្វើដំណើរចាកចេញពីខេត្តយូណាន ឆ្ពោះទៅកន្លែងធ្វើការកាលពីថ្ងៃចន្ទ តាមរយៈរថយន្តក្រុង។

ចំណែកឯ ភ្នាក់ងារសារព័ត៌មាន Xinhua វិញបានឱ្យដឹងថាអ្នករួមដំណើរដេរថយន្តក្រុង ចំនួន 32 នាក់ផ្សេងទៀតក៏ត្រូវបានធ្វើធ្វើតេស្តជាមួយនឹងលទ្ធផលវិជ្ជមាននៃការផ្ទុកមេរោគនេះផងដែរ។

ទន្ទឹមនឹងនេះដែរ ក្រុមពិសេសត្រូវបានបញ្ចូនទៅតំបន់នីងសានដើម្បីធ្វើតេស្តរកមេរោគដល់ប្រជាជននៅតំបន់នោះ។

បើយោងតាមមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងនៃប្រទេសចិន (CDC) បានឱ្យដឹងថាភ្នាក់ងារបង្កមេរោគ Hantavirus នេះ ត្រូវបានរីករាលដាលធំរវាងសត្វកកេរ។

ជាមួយគ្នានេះដែរ មានករណីតិចបំផុតដែលមេរោគនេះអាចចម្លងទៅកាន់មនុស្ស ហើយអត្រាមរណៈមានត្រឹមតែ 38% តែប៉ុណ្ណោះ។

មជ្ឈមណ្ឌល CDC នោះបានឱ្យដឹងទៀតថា មនុស្សដែលឆ្លងមេរោគនេះនឹងចេញរោគសញ្ញាដូចជាក្ដៅខ្លួន ឈាមហូរ និងខូចក្រលៀន។ រយៈពេលនៃការចាប់ផ្ដើមកើតមេរោគនេះគឺជាធម្មតាមានរយៈពេល 7 ទៅ 14 ថ្ងៃ ហើយករណីកម្រខ្លះវិញអាចបង្ហាញសញ្ញារយៈពេលខ្លីក្នុងពេល 4 ថ្ងៃ ឬរយៈពេលវែងដល់ទៅ 2 ខែ។ រោគសញ្ញាដំបូងរួមមានដូចជាអស់កម្លាំង ក្អួត និងថ្ពាល់ក្រហម។

លោកវេជ្ជបណ្ឌិតវិទ្យាសាស្ត្រជនជាតិស៊ុយអែត លោក Sumaiya Shaikh បានសរសេរនៅក្នុងទំព័រ Twitter របស់លោកថា៖ “មេរោគ Hantavirus នេះបានកកើតឡើងតាំងពីឆ្នាំ 1950 មកម្ល៉េះនៅក្នុងសង្គ្រាមរវាង អាមេរិកនិងកូរ៉េនៅឯទន្លេហាន់តាន ប្រទេសកូរ៉េ មកម្ល៉េះ។ សារធាតុរាវម្យ៉ាង ត្រូវបានរកឃើញនៅក្នុងសត្វកណ្ដុរដែលភ្នាក់ងារចម្លងនោះ។ ចំណែកឯការចម្លងពីមនុស្សទៅមនុស្សគឺកម្រណាស់។ ដូចនេះ សូមអ្នកទាំងអស់គ្នាកុំភ័យស្លន់ស្លោរប្រសិនបើមិនមានបំណងបរិភោគសាច់កណ្ដុរទេនោះ“៕

ប្រភព៖ The Sun