ការរកមិនឃើញអ្នកឆ្លងថ្មីជារឿងល្អ ប៉ុន្តែមិនមែនបញ្ជាក់ថា ការចម្លងកូវីដ-១៩ នៅកម្ពុជា ដល់ស្ថានភាពបញ្ចប់នោះទេ

រាជ​ធនា​ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បានបញ្ជាក់​ប្រាប់ថា ចំពោះ​ការរក​មិនឃើញ​វិជ្ជមាន កូ​វីដ-១៩ ថ្មី​រយៈពេល ២ ថ្ងៃ​ជាប់​គ្នា​នេះ​ជា​រឿង​ល្អ​សម្រាប់​កម្ពុជា ប៉ុន្តែ លោកជំទាវ​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់​មិនត្រូវ​ប្រហែស​ខ្លួន​ក្នុងការ​ការពារ​ខ្លួន​ឲ្យ​គេច​ផុតពី​ការឆ្លង​រាលដាល កូ​វីដ-១៩ នោះទេ។

សារ​សំឡេង ដែល​ក្រុមការងារ​យើង​ទទួលបាន​តាមរយៈ​គ្រុប​តេ​ឡេ​ក្រាម របស់លោក​ជំទាវ ឱ វណ្ណឌី​ន បាន​រៀបរាប់ថា “ការដែល​មិន​រកឃើញ នូវ​ករណី​ថ្មី រយៈពេល ២ ថ្ងៃនេះ នឹង​គឺជា​ចំនុច​ល្អ សម្រាប់​ព្រះ រាជាណាចក្រ​កម្ពុជា​យើង ក៏ប៉ុន្តែ​យើង​នៅតែមាន​ការប្រុងប្រយ័ត្ន​ជាប់​ជានិច្ច ជាពិសេស ការចូលរួម ទប់ស្កាត់​ពី​ការចម្លង ពី​បុគ្គល​មួយ​ទៅ​បុគ្គល​មួយ នៅតែ​ជា​ចំនុច​សំខាន់​ចាំបាច់​បំផុត ដែល​បង ប្អូន​ប្រជាពលរដ្ឋ សូម​លោក​បន្ត​អនុវត្ត​អោយបាន​ខ្ជាប់ខ្ជួន​ជា​រៀងរាល់ថ្ងៃ។

នេះ ជា​ចំនុច​សំខាន់​ណាស់ មិនមែន​យើង​រក​មិនឃើញ​រយៈពេល២ថ្ងៃ យើង​គិតថា យើង​មិនមាន​ការចម្លង យើង​បន្ធូរដៃ វា​បែរ​ទៅជា ឱកាស​មួយ​ដែល​ធ្វើអោយ វីរុស កូ​វី។ លោកជំទាវ ក៏​ជម្រាបជូន​ថា យើង​មិនទាន់​អាច​វាយតំ​លៃ​ថា ការចម្លង​វីរុស កូ​វីដ-១៩ នៅក្នុង​ព្រះ រាជា​ណា ចក្រ​កម្ពុជា​របស់​យើង​នេះ មាន​ស្ថានភាព​ចប់​នោះទេ គឺ​អត់​ទេ​សូមអោយ​ច្បាស់​កន្លែង​នេះ….” បន្ថែម​ពីនេះ លោកជំទាវ ក៏បាន​អំពាវនាវ អោយ​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​វិធានការ​ការពារ​ខ្លួន និង​ការពារ ការ ចម្លង​វីរុស កូ​វីដ-១៩ ទៅ​អ្នកដទៃ​អោយបាន​ខ្ជាប់ខ្ជួន​បន្ថែមទៀត៕