ដំណឹងល្អ! គ្មានអ្នកឆ្លងថ្មី ខណៈអ្នកកំពុងសម្រាកព្យាបាលសល់តែ ១៩នាក់ទៀតប៉ុណ្ណោះ

ភ្នំពេញ៖ គិតត្រឹមព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បាន​ប្រកាស​ដំណឹង​ល្អ​សម្រាប់ប្រទេសទាំងមូល ខណៈស្ថានភាពអ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីចំនួន ៥ ទៀត ធ្វើឲ្យអ្នកជាសះ​ស្បើយ​សរុបកើនដល់ ១០៣ នាក់ នៃចំនួនអ្នកឆ្លងសរុប ១២២ នាក់ និងគ្មានអ្នកឆ្លងថ្មីនោះទេ។

ប្រើតាមសេចក្ដីប្រកាសរបស់ក្រសួង អ្នកជាសះស្បើយទាំង ៥ នាក់រួមមាន៖ * ជនបរទេស៣នាក់ ដែលជាភ្ញៀវមកពីនាវា Viking Cruise Journey នៅខេត្តកំពង់ចាម ក្នុងនោះជនជាតិអាមេរិកាំង២នាក់ និងអង់គ្លេសម្នាក់។
* បុរសជនជាតិកាណាដាម្នាក់ អាយុ៤៩ឆ្នាំ បម្រើការងារនៅសាលាអន្តរជាតិមួយ នៅកោះពេជ្រ ស្នាក់នៅបុរីកោះពេជ្រ។
* បុរសជនជាតិខ្មែរម្នាក់ អាយុ៣៨ឆ្នាំ ដែលមានទីលំនៅភូមិពោធិ៍២ ឃុំគារ ស្រុមមោងប្ញស្សី ខេត្តបាត់ដំបង ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ក្រោយពីពិនិត្យអវិជ្ជនៃជំងឺកូវីដ១៩ មានចំនួន២ដង។

យ៉ាងណាមិញ ប្រជាពលរដ្ឋទាំងអស់ក៏មិនគួរភ្លេចខ្លួនដោយត្រូវអនុវត្តឱ្យបាននូវគោលការណ៍អនាម័យ ពាក់ម៉ាស លាងដៃ ហើយប្រសិនបើសង្ស័យត្រូវប្រញាប់ទៅពិន្យិតភ្លាមៗ៕