តិចបំផុតមាន កម្មករ-កម្មការិនី ជាង ១ ម៉ឺននាក់ នឹងត្រូវដាក់ឲ្យនៅដោយឡែក ១៤ ថ្ងៃ បន្ទាប់មកពីចូលឆ្នាំវិញ

ភ្នំពេញ៖ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានបញ្ចប់ជាមួយបម្រាមហាមធ្វើដំណើរឆ្លងខេត្តក្រុង ខណៈរដ្ឋាភិបាលសម្រេចផ្អាកកម្មវិធីទាំងមូល ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩  ប៉ុន្តែ​យ៉ាង​ហើយ​ណាស់​មាន​កម្មករ-កម្មការិនី ប្រមាណ ១៥,៧២៦នាក់ នៅ​រោងចក្រ ចំនួន ៦៧២ នឹងត្រូវដាក់ឲ្យនៅដោយឡែក ១៤ ថ្ងៃ បន្ទាប់ពីគាត់​ត្រឡប់​ពី​ស្រុកកំណើត​ចូលមក​រាជធានី​ភ្នំពេញ​វិញ។

ក្នុងចំណោមកម្មករ-កម្មការិនី ទាំង ១៥,៧២៦នាក់ ដែលមកពី​រោងចក្រ ចំនួន ៦៧២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ប្រមាណ ៧,២៥៨នាក់, ខណ្ឌដង្កោ ប្រមាណ ១,៤១នាក់, ខណ្ឌ​កំពូល ប្រមាណ ១,២៥១នាក់, ខណ្ឌមានជ័យ ប្រមាណ ២,១១៦នាក់, ខណ្ឌ​សែន​សុខ ប្រមាណ ១,០៦៨នាក់,ខណ្ឌ​ព្រែក​ព្នៅ ប្រមាណ ៧៦នាក់, ខណ្ឌ ច្បារអំពៅ ប្រមាណ ៨៧នាក់, ខណ្ឌឫស្សីកែវ ប្រមាណ ១,៣០២នាក់, ខណ្ឌទួលគោក ប្រមាណ ៧១នាក់ ខណ្ឌចម្ការមន ប្រមាណ ៩៥នាក់, ខណ្ឌ​ជ្រោយចង្វារ ប្រមាណ ៦០នាក់, ខណ្ឌដូនពេញ ចំនួន ០២នាក់ ។

ជាមួយគ្នានេះ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និងក្រសួងសុខាភិបាល សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ត្រៀម​សាលារៀន ចំនួន ៣៧ សាលា, រស្មី​នឹង ៦៩៩បន្ទប់ សម្រាប់កម្មករ-កម្មការិនីទាំងនោះរួមមាន៖ ១.ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវការ​ប្រមាណ ៣៦០បន្ទប់ (រកបាន ២៩៩បន្ទប់) ២-ខណ្ឌដង្កោ ត្រូវការ​ប្រមាណ ១១៧បន្ទប់ (រកបាន ៨៤បន្ទប់) IT – ឱ​កំបូល ត្រូវការ​ប្រមាណ ៦២បន្ទប់ (រកបាន ៣៦បន្ទប់) ៤-ខណ្ឌមានជ័យ ត្រូវការ​ប្រមាណ ១០៥បន្ទប់ (រកបាន ១៣២បន្ទប់), ៥-ខណ្ឌ​សែន​សុខ ត្រូវការ​ប្រមាណ ៥៣បន្ទប់ (កបាន ៥៩បន្ទប់) ៦-ខណ្ឌឫស្សីកែវ ត្រូវការ​ប្រមាណ ៦៥បន្ទប់ (កបាន ៨៩បន្ទប់)។

ចំពោះខណ្ឌដង្កោ ត្រូវការប្រមាណជា ១១៧បន្ទប់ (រកបាន ៨៤បន្ទប់) ១-វិទ្យាល័យ ទួលអំពិល ចំនួន ២១បន្ទប់ ២- វិទ្យាល័យ ពងទឹក ចំនួន ២៨បន្ទប់ ៣)-បឋមសិក្សា អនុវិទ្យាល័យដង្កោ ចំនួន ៥បន្ទប់ ត, ខណ្ឌកំបូល ត្រូវការប្រមាណជា ៦២បន្ទប់ (រកបាន ៣៦បន្ទប់) ១- វិទ្យាល័យ កំបូល ចំនួន ២៤បន្ទប់ ២- វិទ្យាល័យ បឹងធំ ចំនួន ១២បន្ទប់ យ, ខណ្ឌមានជ័យ ត្រូវការប្រមាណជា ១០៥បន្ទប់ (រកបាន ១៣២បន្ទប់) ១- វិទ្យាល័យ ចម្រើនផល ចំនួន ១០បន្ទប់ ២-បឋមសិក្សា ភូមិឫស្សី ចំនួន ២២បន្ទប់ ៣-បឋមសិក្សា សឡា ចំនួន ១៥បន្ទប់ ៤-បឋមសិក្សា ស្ទឹងមានជ័យ ចំនួន ៤៣បន្ទប់ ៥-បឋមសិក្សា សន្សំកុសល ចំនួន ២៣បន្ទប់ ៦- អនុវិទ្យាល័យ វត្តដំបូកខ្ពស់ ចំនួន ១៨បន្ទប់ ង. ខណ្ឌសែនសុខ ត្រូវការប្រមាណជា ៥៣បន្ទប់ (រកបាន ៥៩បន្ទប់) ១-បឋមសិក្សា ភ្នំពេញថ្មី ចំនួន ២៥បន្ទប់ ២- វិទ្យាល័យ ភ្នំពេញថ្មី ចំនួន ៣៤បន្ទប់ ច. ខណ្ឌឫស្សីកែវ ត្រូវការប្រមាណជា ៦៥បន្ទប់ (រកបាន ៨៩បន្ទប់) ១-បឋមសិក្សា ឫស្សីកែវ ចំនួន ៤០បន្ទប់ ២- វិទ្យាល័យ ឫស្សីកែវ ចំនួន ៤៩បន្ទប់។

ក្នុងកិច្ចការនេះដែរ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយក្រសួងសុខាភិបាល និងក្រុមពេទ្យ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានត្រៀមរៀបចំសម្អាតអនាម័យក្នុងបរិវេណសាលា បង្គន់អនាម័យ និងបន្ទប់ទឹក តភ្ជាប់បណ្ដាញអគ្គិសនី និងប្រព័ន្ធអគ្គិសនីនៅតាមទីតាំងនីមួយៗ ហើយត្រៀម សហការជាមួយដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក្នុងការផ្គត់ផ្គង់ទឹកស្អាត ជួយរកចុងភៅ ដើម្បីផ្គត់ផ្គង់អាហារ (ក្រសួងការងារទទួកបន្ទុកចំណាយ)៕