ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ប្រកាសជាផ្លូវការនូវអត្ថប្រយោជន៍បន្ថែមដែលផ្ដល់ជាទឹកប្រាក់សម្រាប់ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និង “EasyClaims” ដើម្បីជួយឲ្យជីវិតរបស់អតិថិជនកាន់តែប្រសើរឡើង

រាជធានីភ្នំពេញ, ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២០ – ថ្ងៃនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនូវ «អត្ថប្រយោជន៍បន្ថែម មេនូឡាយហ្វ៍ មេឌីខាស» ដែលជាដំណោះស្រាយធានារ៉ាប់រងដំបូង និងតែមួយគត់ក្នុងប្រទេសកម្ពុជាដែលផ្តល់ជូននូវអត្ថប្រយោជន៍ជាទឹកប្រាក់ថេរប្រចាំថ្ងៃចាប់ពី ១០ ដុល្លារអាមេរិករហូតដល់ ២០០ ដុល្លារអាមេរិកដល់អ្នកត្រូវបានធានារ៉ាប់រងក្នុងអំឡុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារជំងឺ ឬគ្រោះថ្នាក់។

នៅថ្ងៃនេះដែរ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ក៏បានដាក់ឲ្យដំណើរការនូវប្រព័ន្ធទាមទារសំណង «EasyClaims» របស់ខ្លួនដែលអនុញ្ញាតឱ្យអតិថិជនដាក់ពាក្យស្នើសុំទាមទារសំណងតាមប្រព័ន្ធអេឡិកត្រូនិកគ្រប់ពេលវេលា គ្រប់ទីកន្លែង តាមរយៈទូរស័ព្ទដៃ។

«អត្ថប្រយោជន៍បន្ថែម មេនូឡាយហ្វ៍ មេឌីខាស» ត្រូវបានបង្កើតឡើងដើម្បីជួយសម្រាលបន្ទុកហិរញ្ញវត្ថុរបស់អតិថិជន និងជួយពួកគាត់ពីការបាត់បង់ប្រាក់ចំណូលក្នុងអំឡុងពេលពួកគាត់សម្រាកព្យាបាលនៅមន្ទីរពេទ្យ។ លក្ខណៈពិសេសរបស់អត្ថប្រយោជន៍នេះរួមមាន៖
• អត្ថប្រយោជន៍ជាទឹកប្រាក់ប្រចាំថ្ងៃចាប់ពី ១0 ដុល្លារអាមេរិករហូតដល់ ២00 ដុល្លារអាមេរិកក្នុងមួយថ្ងៃ
• អត្ថប្រយោជន៍សម្រាកនៅផ្នែកប្រពោធនកម្ម(ICU)៖ ទទួលបានទឹកប្រាក់បន្ថែម ១០០% នៃអត្ថប្រយោជន៍ទឹកប្រាក់ធានារ៉ាប់រងប្រចាំថ្ងៃ
• ការស្នាក់នៅមន្ទីរពេទ្យយ៉ាងតិច ៦ ម៉ោងឡើងទៅ និងរហូតដល់ ២០ ថ្ងៃក្នុងការសម្រាកនៅមន្ទីរពេទ្យមួយលើក

• អត្ថប្រយោជន៍សម្រាកមន្ទីរពេទ្យប្រចាំថ្ងៃរបស់លោកអ្នកនឹងមានសុពលភាពភ្លាមៗបន្ទាប់ពីបណ្ណសន្យារ៉ាបរងត្រូវបានផ្តល់ជូនសម្រាប់ការសម្រាកនៅមន្ទីរពេទ្យដោយសារគ្រោះថ្នាក់ និង បន្ទាប់ពីផុតរយៈពេល ៤៥ ថ្ងៃគិតចាប់ពីថ្ងៃដែលបណ្ណសន្យារ៉ាប់រងត្រូវបានផ្តល់ជូនសម្រាប់ការសម្រាកនៅមន្ទីរពេទ្យដោយសារជំងឺ
• ការការពារទាំងក្នុង និងក្រៅប្រទេស
• បុព្វលាភធានារ៉ាប់រងមានតម្លៃសមរម្យចាប់ពី ២៥ ដុល្លារអាមេរិកក្នុង១ឆ្នាំអត្ថប្រយោជន៍បន្ថែមនេះគឺជាដំណោះស្រាយធានារ៉ាប់រងមួយដែលអតិថិជនអាចជ្រើសរើសភ្ជាប់ជាមួយដំណោះស្រាយធានារ៉ាប់រងណាមួយដូចខាងក្រោម៖

• គម្រោងអនាគតការសិក្សារបស់កូនខ្ញុំជាមួយមេនូឡាយហ្វ៍ (សម្រាប់តែអ្នកបង់ប្រាក់តែប៉ុណ្ណោះ) ឬ
• គម្រោងមរតកខ្ញុំជាមួយមេនូឡាយហ្វ៍
លោក Justin Helferich អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍ថា៖ «នៅក្រុមហ៊ុន មេនូឡាយហ្វ៍ យើងមានបេសកកម្មយ៉ាងមុតមាំមួយដើម្បីជួយអតិថិជនឲ្យធ្វើការសម្រេចចិត្តកាន់តែងាយស្រួល និងជីវិតកាន់តែប្រសើរ។» «ចាប់តាំងពីយើងបានឈានចូលក្នុងទីផ្សារកម្ពុជាក្នុងឆ្នាំ ២០១២ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងបំផុតមក យើងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបង្កើតជាដំណោះស្រាយ និងសេវាកម្មដែលឆ្លើយតបទៅនឹងតម្រូវការរបស់ក្រុមគ្រួសារកម្ពុជា។»

លោកបានបន្ថែមថា៖ «ថ្ងៃនេះយើងមានសេចក្តីសោមនស្សរីករាយក្រៃលែងក្នុងការណែនាំជូននូវដំណោះស្រាយឈានមុខគេមួយទៀតនៅលើទីផ្សារដែលមានឈ្មោះថា «អត្ថប្រយោជន៍បន្ថែម មេនូឡាយហ្វ៍ មេឌីខាស» ដែលអត្ថប្រយោជន៍នេះនឹងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុប្រចាំថ្ងៃដល់អតិថិជនក្នុងពេលសម្រាកនៅមន្ទីរពេទ្យ ហើយអនុញ្ញាតឱ្យពួកគាត់ផ្តោតលើការជាសះស្បើយជាជាងលើការចំណាយ។» លោកបន្តថា៖ «ខ្ញុំក៏មានមោទនភាពផងដែរដែលយើងអាចនាំយកមកក្នុងពេលជាមួយគ្នានូវបទពិសោធន៍នៃការទាមទារសំណងតាមប្រព័ន្ធអេឡិកត្រូនិកដល់អតិថិជននៅកម្ពុជា។ ការផ្តល់ជូននូវដំណើរការទាមទារសំណងប្រកបដោយសុវត្ថិភាព និងភាពងាយស្រួលដល់អតិថិជននេះដើរស្របគ្នាយ៉ាងល្អឥតខ្ចោះទៅនឹងអាទិភាពយុទ្ធសាស្រ្តរបស់យើងក្នុងការក្លាយជាអ្នកដឹកនាំផ្នែកឌីជីថលនៅក្នុងវិស័យធានារ៉ាប់រង។»

សម្រាប់ព័ត៌មានលម្អិតអំពី «អត្ថប្រយោជន៍បន្ថែម មេនូឡាយហ្វ៍ មេឌីខាស» និង EasyClaims សូមចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា https://www.manulife.com.kh/ ឬទាក់ទងមកកាន់ ១៨០០ ២១១ ២១១ (ទូរស័ព្ទឥតគិតថ្លៃ)។

អំពី​ក្រុម​ហ៊ុន​ មេនូ​ឡាយហ្វ៍​ ខេម​បូ​ឌា​

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១២​ ។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតបរទេស​ដំបូងបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បាន​ប្តេជ្ញាចិត្ត​ក្នុង​ការ​ផ្តល់ជូនអតិថិជនរបស់ខ្លួននូវផលិត​ផល​ និង​សេវាកម្ម​​ការពារហិ​រញ្ញវត្ថុដែល​ជា​តម្រូវ​ការ​​ចាំបាច់របស់ពួក​គាត់​។ សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ចូល​ទៅ​គេហទំព័រ​ ​www.manulife.com.kh ឬ​ទំ​ព័រ Facebook៖ ManulifeKh។

ក្រុមហ៊ុន​ មេនូឡាយហ្វ៍​ ហ្វាយនែនសល​ គឺជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ឈាន​មុខគេមួយ​​លំដាប់​ថ្នាក់​អន្តរជាតិ​ដែលជួ​យ​ប្រជា​ជន​​ក្នុងការសម្រច​ចិត្ត​ឲ្យ​កាន់តែមាន​ភាព​ងាយស្រួល និង​ធ្វើ​ឲ្យ​ជិវីតកាន់តែប្រសើរ​ឡើង​។​ យើង​បាន​ដំណើរការ​ជាក្រុមហ៊ុន​ John Hancock នៅសហរដ្ឋ​អាមេរិក និងជា​ក្រុមហ៊ុន​ មេនូឡាយហ្វ៍​ នៅបណ្តាប្រ​ទេស​ផ្សេងៗ​ទៀត​ក្នុងពិភពលោក​។​ យើង​ផ្តល់​ការ​ប្រឹក្សា​ហិរញ្ញ​វត្ថុ​​ ដំណោះស្រាយ​ធានារ៉ាប់រង​ ព្រម​ទាំង​ផលិតផល​ និងសេវាកម្ម​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ជូន​ដល់អតិថិជន​ជាលក្ខណៈ​បុគ្គល​ជាក្រុម​ និង​ជា​ស្ថាប័ន។​ គិតត្រឹមចុងឆ្នាំ​ ២០១៨​ យើងមាន​បុគ្គលិក​បម្រើ​ការងាជាង​​ ៣៥.០០០ នាក់​ភ្នាក់ងារ​ធានារ៉ាប់រងប្រមាណ​ ៩៨.០០០ នាក់​ និង​ដៃគូ​ចែកចាយ​ផលិតផល​ធានារ៉ាប់រង​អាយុជីវិត​រាប់ពាន់​ដៃគូ​ផ្សេង​ទៀត​ ដែលកំពុង​បម្រើសេវាកម្មជូន​អតិថិជន​ប្រមាណ​​ ៣០​​ លាននាក់។​ គិតត្រឹម​ថ្ងៃ​ទី​ ៣១ ខែ​ធ្នូ​​ ឆ្នាំ​ ២០១៩​​ យើង​មាន​សាច់​ប្រាក់​ប្រតិបត្តិការចំនួន​​ ១,២​ ទ្រី​​លាន​ដុល្លារ​កាណាដា​ ឬ​ ០,៩ ទ្រីលាន​ដុល្លារអាមេរិក​ដែលជា​ទ្រព្យសកម្ម។​ គិតត្រឹម​រយៈពេល​ ១២​ ខែចុងក្រោយ​ យើងបាន​បង់​ជូន​ជាអត្ថប្រយោជន៍​ការប្រាក់​ និងការ​ចំណាយ​ផ្សេងៗ​ជូនដល់​អតិថិជន​របស់​យើង​ដែលមាន​តម្លៃ​ជាសាច់ប្រាក់​ចំនួន​ ២៩,៧​ ពាន់​លាន​ដុល្លារ​​។​ យើងមាន​ប្រតិបត្តិ​ការ​ធំៗ​នៅ​អាស៊ី កាណាដា​ និងសហរដ្ឋអាមេរិក​ ហើយយើង​បាន​បម្រើ​អតិថិជន​របស់យើង​អស់​រយៈ​ពេល​ច្រើន​ជាង​ ១០០ ឆ្នាំ​មកហើយ។​ យើងមាន​ស្នាក់ការ​កណ្តាល​ជាសកល​របស់យើង​នៅទីក្រុង Toronto ប្រទេស​ កាណាដា​ ហើយក្រុមហ៊ុន មេនូឡាយហ្វ៍​ Manulife Financial Corporation បាន​ធ្វើ​ប្រតិបត្តិការអាជីវកម្ម​ជា​ MFC នៅទី​ផ្សារ​មូល​បត្រ​ តូ​រ៉ុន​តូ​ ញូវ​យ៉ក ​ និងទី​ផ្សារ​​មូលបត្រ​ហ្វី​លីពីន​ ហើយ​នៅលើ​ទី​ផ្សារ​មូល​បត្រ​ហុងកុង​ក្រោម​ឈ្មោះ​ ៩៤៥។