នាយករដ្ឋមន្ត្រីម៉ាឡេស៊ីត្រូវគេដាក់ឱ្យនៅដាច់ដោយឡែករយៈពេល 14 ថ្ងៃ បន្ទាប់ពីមានមន្ត្រីម្នាក់ឆ្លងវីរុសកូវីដ 19

ម៉ាឡេស៊ី៖ នាយករដ្ឋមន្ត្រីរបស់ប្រទេសម៉ាឡេស៊ី លោក Muhyiddin Yassin ត្រូវបានដាក់ឱ្យនៅដោយឡែករយៈពេល 14 ថ្ងៃ ចាប់ពីថ្ងៃសុក្រ ទី 22 បន្ទាប់ពីមានមន្ដ្រីម្នាក់បន្ទាប់ពីបានចូលរួមការប្រជុំគណៈរដ្ឋមន្ត្រី ហើយត្រូវបានធ្វើតេស្តរកឃើញមានផ្ទុកវីរុសកូវីដ 19។

តាមរយៈសេចក្តីថ្លែងការណ៍ចេញផ្សាយដោយការិយាល័យនាយករដ្ឋមន្រ្តីបានឱ្យដឹងថា លោកនាយករដ្ឋមន្ត្រីបានធ្វើតេស្តរកវីរុសនេះ ដោយមានលទ្ធផលអវិជ្ជមានគិតត្រឹមព្រឹកថ្ងៃសុក្រទី 22នេះ។ ក្នុងនោះដែរ អ្នកដែលបានចូលរួមក្នុងការប្រជុំនោះត្រូវបានណែនាំឱ្យធ្វើតេស្ត និងផ្ដាច់ខ្លួនឱ្យនៅដាច់ដោយឡែកនៅផ្ទះរាងៗខ្លួនរយៈពេល 14 ថ្ងៃ។

នៅក្នុងសេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា ការរក្សាគម្លាត និងការអនុវត្តអនាម័យត្រូវបានអនុវត្តយ៉ាងតឹងរឹងនៅគ្រប់ការប្រជុំទាំងអស់ដែលស្ថិតនៅការិយាល័យនាយករដ្ឋមន្រ្តី៕

ប្រភព៖ CNA