ព្រះមហាក្សត្រប្រទានព្រះរាជទ្រព្យ ២ លានដុល្លារដល់រដ្ឋាភិបាលដើម្បីបន្តទប់ស្កាត់កូវីដ១៩

ភ្នំពេញ៖ ព្រះមហាក្សត្រ​បានប្រកាស​ផ្តល់​ព្រះរាជ​ទ្រព្យ​ផ្ទាល់​ព្រ​អង្គ​ទាំង​ទ្វេរ​ចំនួន ២ លាន​ដុល្លា​ដល់​រដ្ឋាភិបាល​ក​ដើម្បី​​បន្ត​ទប់ស្កាត់ និង​ការបង្ការ​ការរីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ១៩។ នេះ​បើ​យោងតាម​ព្រះរាជសារ​របស់​ព្រះ​មហាក្ស​ត្រ​ទាំង​ទ្វេ​ព្រះអង្គ​ដែល​ផ្ញើរ​មកកាន់​សម្តេចនាយក​រដ្ឋមន្ត្រី​កាលពី​ថ្ងៃទី១៩ ខែមិថុនា​កន្លងទៅនេះ។

ក្នុង​ព្រះរាជសារ​ព្រះអង្គ​ទាំង​ទ្វេ​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​នូវ​ព្រះរាជ​ទ្រព្យ​ផ្ទាល់​ដ៏​ឧត្តុង្គឧត្តម​វិសេសវិសាល​ចំនួន ២ លាន​ដុល្លារ (2,000,000 USD, ព្រះករុណា ព្រះមហាក្សត្រ ចំនួន ១លាន​ដុល្លារ និង​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ចំនួន ១លាន​ដុល្លារ) ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ជា​វិភាគទាន​ចូលរួម​បង្ការ និង​ទប់​ស្តា​ត់​ការរីក​រាលដាល នៃ​ជំងឺកូ​វីដ១៩។

គួរ​បញ្ចាក់​ផងដែរ​ថា​នេះ​ជា​លើក​ទី២ ហើយ​ដែល ព្រះអង្គ​ទាំង​ទ្វេ ស្តេច​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​ព្រះរាជ​ទ្រព្យ​ផ្ទាល់​សម្រាប់​ជា​វិភាគទាន​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺកូ​វីដ១៩ដោយ​ក្នុង​លើក​ទី១ ស្តេច​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះ​រាជូបត្ថម្ភ​ចំនួន ៣០ ម៉ឺន​ដុល្លារ​អាមេរិក ៕