
ក្រុមហ៊ុនឯកជនរបស់ចិនមួយ បានបង្ហាញពីគម្រោងរបស់ខ្លួនថា នឹងកសាងចំណតរថយន្តចំនួន៣ទីតាំង នៅក្នុងរាជធានីភ្នំពេញ ដែលគម្រោងនេះនឹងចំណាយទឹកប្រាក់វិនិយោគប្រមាណ១៦០លានដុល្លារ អាមេរិក ក្នុងនោះមួយកន្លែង នៅតំបន់រង្វង់មូលគួស្រូវជាប់ព្រំប្រទល់ខេត្ត កណ្តាលនិងមួយកន្លែង ទៀតនៅតំបន់ផ្លូវជាតិលេខ៦មួយកន្លែងខណៈ គម្រោងមួយទៀតកំពុងរកទីតាំងដែលស្ថិតនៅជាយក្រុង។
ជុំវិញបំណងវិយោគនេះដែរ លោក ឃួង ស្រេង អភិ បាលនៃគណៈអភិបាលរាជធានីភ្នំពេញ ថ្លែងក្នុងពេល ទទួលជួបសំណេះសំណាលជាមួយតំណាងក្រុមហ៊ុន Good car investment ប្រទេសទេសចិន កាល ថ្ងៃទី៣០មិថុនាថា លោកស្វាគមន៏ចំពោះគោលបំណងខាងលើនេះ ព្រោះស្របតាមគោលបំណងរបស់រដ្ឋបាលរាជធានីភ្នំពេញដែលត្រូវការចំណតរថយន្តជាចំណុចអទិភាពក្នុងទីក្រុងសព្វថ្ងៃដែលខ្វះចំណត។
នាឪកានោះដែរ លោកស្រី ឧញ៉ាចាន់ សុទ្ធា តំណាងក្រុមហ៊ុនGood car investmentប្រទេសទេសចិន បានថ្លែងបញ្ជាក់បន្តថា គោលបំណងវិនិយោគលើចំណតរថយន្ត និងនាំចូលរថយន្ត ដឹកជញ្ជូនទំនិញ និងរថយន្តដឹកជញ្ជូនអ្នកដំណើរមករាជធានីភ្នំពេញ។ បន្ថែមពីនេះ ក្រុមហ៊ុនក៏បានបង្ហាញពីគោលដៅត្រូវកសាងចំណតរថយន្តចំនួន៣ទីតាំងក្នុងរាជធានីភ្នំពេញលើទឹកប្រាក់វិនិយោគ១៦០លានដុល្លាអាមេរិកដែលក្រុមហ៊ុនបានពិនិត្យទីតាំងរួចចំនួន២កន្លែងគឺនៅតំបន់រង្វង់មូលគួស្រូវជាប់ព្រំប្រទល់ខេត្ត កណ្តាលមួយកន្លែង និងនៅតំបន់ផ្លូវជាតិលេខ៦មួយកន្លែងនិងកំពុងរកទីតាំងមួយកន្លែងទៀតដែលស្ថិតនៅជាយក្រុង។
ជាថ្មីម្តងទៀត លោកអភិបាលរាជធានីភ្នំពេញ ក៏បានផ្តល់អនុសាសន៍ឲ្យ ក្រុមហ៊ុនចិននោះ ត្រូវមកសិក្សាឲ្យច្បាស់លាស់មុនសម្រេចចិត្តវិនិយោគគឺធ្វើឲ្យបានជោគជ័យ ព្រោះកន្លងមកមានក្រុមហ៊ុនច្រើនមកហើយបានលើកឡើងពីការចង់វិនិយោគបែបនេះ តែមិនទទួលបានលទ្ធផលទេ បានត្រឹមមកបង្ហាញគំរោងធំ ទំនើបរបស់ខ្លួនតែពុំមានឃើញលទ្ធផលដោយសារតែខ្វះការសិក្សាស្វែងយល់ពីចំណង់ចំណូលចិត្ត ទំនៀមទំលាប់របស់ប្រជាពលរដ្ឋខ្មែរធ្វើឲ្យពួកគេបរាជ័យ៕