
ភ្លៀងធ្លាក់ខ្លាំងនៅខេត្ដគូម៉ាម៉ូតូភាគនិរតីប្រទេសជប៉ុនបានបង្កឱ្យមានទឹកជំនន់ និងការរអិលបាក់ដីកាលពីថ្ងៃសៅរ៍ បណ្តាលឱ្យមនុស្ស ៧ នាក់ស្លាប់បាត់បង់ជីវិត។ អាជ្ញាធរនិយាយថា មនុស្ស ១៤ នាក់មិនមានសញ្ញាថាមានជីវិត និង ៤ នាក់កំពុងបាត់ខ្លួន។
ភ្លៀងធ្លាក់ខ្លាំងបានជន់លិចតំបន់លំនៅដ្ឋានជាច្រើនទោះបីជាទឹកភ្លៀងបានធូរស្រាលសម្រាប់ពេលបច្ចុប្បន្ននេះក៏ដោយ។ ទន្លេចំនួនពីរបានហូរហៀរលិចទៅកាន់ទីតាំងចំនួន ១១ ។
មនុស្សប្រមាណជា ៥០ នាក់បានជាប់នៅក្នុងមន្ទីរថែទាំមួយកន្លែងដែលមានទឹកជំនន់នៅក្នុងភូមិគូម៉ា។ ដប់បួននៃពួកគេត្រូវបានរកឃើញដោយគ្មានសញ្ញាថានឹងមានជីវិត។
អាជ្ញាធរនិយាយថាសមាជិកកងកម្លាំងស្វ័យការពារបានធ្វើការពេញមួយយប់ដើម្បីផ្ទេរប្រជាជនវ័យចំណាស់មួយចំនួនពីកន្លែងនោះទៅមន្ទីរពេទ្យ។ ទន្ទឹមនឹងនេះដែរ ស្រុកចំនួន ២០ នៅក្នុងភូមិសាដារ៉ាត្រូវបានកាត់ផ្តាច់ដោយសារទឹកជំនន់ និងការបាក់ដីគិតត្រឹមរសៀលថ្ងៃសៅរ៍។
រូបភាពដែលថតចេញពីឧទ្ធម្ភាគចក្រ NHK នៅព្រឹកថ្ងៃអាទិត្យបង្ហាញសញ្ញា SOS នៅលើដីក្នុងទីក្រុង Yatsushiro ។ មនុស្សមួយចំនួនត្រូវបានគេមើលឃើញកំពុងគ្រវីដើម្បីជួយនៅអគារក្បែរនោះ។ មន្ត្រីក្រុងនិយាយថាប្រជាជនប្រហែល ១២ នាក់កំពុងជ្រកកោននៅសាលាបឋមសិក្សា៕
Torrential rains have battered parts of southern Japan. Flooding is causing havoc in many residential areas. Authorities say over 10 people have been found with no vital signs while others are missing. pic.twitter.com/qJArmRHwvc
— NHK WORLD News (@NHKWORLD_News) July 4, 2020
ប្រភព៖ NHK News