
កំពង់ចាម៖ប្រជាពលរដ្ឋដែលជួបការលំបាកនិងខ្វះខាតចំនួន១០៥គ្រួសារមកពី៧ភូមិក្នុងឃុំល្វាលើខេត្តកំពង់ចាមបានទទួលអំណោយនិងការសំណេះសំណាលសួរសុខទុក្ខពីសំណាក់លោក សុក ផេង រដ្ឋលេខាធិការទីស្ដីការគណរដ្ឋមន្រ្តីនិងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកចំការលើររួមនិងសហការី។
នាក្នុងឱកាសចុះសួរសុខទុក្ខនិងចែកអំណោយដល់ប្រជាពលរដ្ឋ១០៥គ្រួសារដែលបានធ្វើឡើងនៅចំណុចភូមិក្បាលហុងថ្មីកាលពីថ្មីៗនេះលោក សុក ផេង បានថ្លែងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនិងអ្នកចូលរួមទាំងអស់អោយមានការប្រុងប្រយ័ត្នខ្ពស់នឹងចូលរួមរួមអនុវត្តវិធានការការពារដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩តាមសារអប់រំណែនាំរបស់ក្រសួងសុខាភិបាល។
ក្រៅពីនេះលោក សុក ផេង ក៏បានបន្តធ្វើការអំពានាវដល់បងប្អូនទាំងអស់ត្រូវថែរក្សាសុខភាពដោយរស់នៅស្អាតនិងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីការពារសុវត្ថិភាពផ្ទាល់ ខ្លួននិងអ្នកដទៃក្នុងការចូលរួមកាត់បន្ថយការស្លាប់និងពិការភាព។ម្យ៉ាងទៀតក៏ត្រូវជួយអប់រំណែនាំដល់កូនចៅអោយរស់ឆ្ងាយពីគ្រឿងញៀនព្រោះ គ្រឿងញៀនវានឹងបំផ្លាញអនាគតរបស់យើង ក្រុមគ្រួសារ និងសង្គមជាតិ។
ទន្ទឹមគ្នានេះដែរលោកបានគូរបញ្ជាក់ទៀតថាសម្តេចតេជោ ហ៊ុន សែន មិនដែលភ្លេចប្រជាពលរដ្ឋកម្ពុជាម្តងណាឡើយ ជាពិសេសគឺបានរំដោះប្រទេសផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម កសាងនិងអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបានស្វែងរកសន្តិភាពជូនជាតិកម្ពុជាតាមរយៈគោលនយោបាយឈ្នះ-ឈ្នះ រួបរួមគ្នាខ្មែរក្រោមដំបូលតែមួយ និងបានការពារសន្តិភាពបានពេញលេញយ៉ាងពិតប្រាកដដោយមិនឲ្យមានសង្រ្គាម។
សូមបញ្ជាក់ថាអំណោយដែលត្រូវបានផ្ដល់ជូនគ្រួសារជួបការលំបាកទាំង១០៥គ្រួសារនាពេ លនោះគឺក្នុងមួយគ្រួសារទទួលបាននូវអង្ករ២៥គីឡូ ត្រីខ១០កំប៉ុង ទឹកត្រី១យួរ ទឹកស៊ីអីវ១យួរស្កសរ១គីឡូ អំបិល១គីឡូ មីជាតិ១កេះតូចនិងម៉ាស់មួយចំនួនផងដែរ៕