ផ្អើលពេញផ្សារ នៅពេលបុរសម្នាក់ស្រែកថាឈ្នះ ពី M-150

ព្រះសីហនុ៖ ជាថ្មីម្ដងទៀតភេសជ្ជៈ M-150 បាននាំនូវស្នាមញញឹមចេញពីបេះដូងបង្កប់ដោយក្ដីរំភើប និងភាពសប្បាយជូនអ្នកបុរសអ្នកបម្រើការផ្នែកលក់ នៅកន្លែងបោះដុំគ្រឿងទេសមួយម្ដុំតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ស្រែកផ្អើលអស់អ្នកលក់ជិតខាងរត់មកមើលគ្រប់ៗគ្នា ក្រោយពេលបើកឈ្នះរង្វាន់ 5 លានរៀល។

ថ្លែងឲ្យដឹងជាមួយអារម្មណ៍រំភើប លោក ចក ដាវី បានរៀបរាប់ថាជាទូទៅរៀងរាល់ ពីរ ឬបីថ្ងៃម្ដងលោកតែងពិសាភេសជ្ជៈ M-150 ក្រោយពេលអស់កម្លាំងពីការងារ និងពេលដែលត្រូវបន្តការងារដល់យប់ជ្រៅ។ នៅថ្ងៃឈ្នះរង្វាន់ 5 លានរៀល លោកប្រាប់ថា ពេលនោះលោកមិនបានចាប់អារម្មណ៍មើលពេលបើកពិសាដំបូងនោះទេ ដោយស្ទើតែបោះចោលទៅហើយ ប៉ុន្តែមិនអស់ចិត្តយកគម្របដបមកផ្ទៀងមើល ពេលនេះលោកស្រែកឡើងផ្អើលអ្នកក្បែរនោះមកចោមរោមមើល រួមទាំងម្ចាស់ហាងដែលលោកធ្វើការ។

អ្នកឈ្នះរង្វាន់ 5 លានរៀលពី M-150 រូបនេះ បន្ថែមទៀតថា រង្វាន់ទឹកប្រាក់ 5 លានរៀលនេះ បានក្លាយជាផ្នែកមួយសម្រាប់ជីវិតរបស់លោក នឹងជូនមួយផ្នែកដល់អ្នកមានគុណ។

សូម​ជម្រាប​ដែល​ថា ភេសជ្ជៈ​ប៉ូវ​កម្លាំង​នាំ​មុខ​គេ M-150 នឹង​នៅ​តែ​​បន្ត​ផ្តល់​​សំណាង​​ដ៏ច្រើន អតិថិជននឹង​​ឈ្នះ​ប្រាក់​លាន​​​ភ្លាម​ៗ តាម​រយៈ​ការ​ពិសា​ភេសជ្ជៈ​របស់​ខ្លួន «រង្វាន់​កាន់តែ​ច្រើន​​កម្លាំង​​កាន់​​តែ​​ខ្លាំង​​ភ្លាម​ៗ​» ​ដែល​​មាន​រង្វាន់​​សរុប​ច្រើន​ជាង 10,000,000,000 រៀល (ដប់ពាន់លានរៀល) ដោយ​គ្រាន់​តែ​ពិនិត្យ​​ក្រោម​គម្រប​​ដប​​ភេសជ្ជៈ​ប៉ូវ​កម្លាំង M-150 អ្នក​អាច​មាន​សំណាង​ក្លាយ​ជា​អ្នក​ឈ្នះ​រង្វាន់​ធំ​ដល់​ទៅ 50លានរៀល ៕