ចិនធ្វើតេស្តកូវីដ 19 លើប្រជាជន 9 លាននាក់នៅពេញមួយក្រុងបន្ទាប់ពីរកឃើញអ្នកឆ្លង 12 ករណី

ប្រទេសចិន៖ ក្រុងឈីងតាវរបស់ប្រទេសចិនកំពុងធ្វើតេស្តលើប្រជាជនរបស់ខ្លួនទាំង 9 លាននាក់បន្ទាប់ពីបានរកឃើញករណីឆ្លងវីរុសកូវីដ 19 ថ្មីចំនួន 12 ករណី។

China is testing an entire city of 9 million for COVID-19 after it found 12 cases connected to a hospital there

សារព័ត៌មាន Global Times ដែលគាំទ្រដោយរដ្ឋបានរាយការណ៍ថា ក្រុមមន្រ្តីបានរកឃើញ 6 ករណីមានចេញរោគសញ្ញា និង 6 ករណីទៀតមិនមានចេញរោគសញ្ញា និងបានបញ្ជូនពួកគេទៅកាន់មន្ទីរពេទ្យដែលទទួលព្យាបានអ្នកជំងឺដែលជាជនបរទេស។

ជីវិតរបស់មនុស្សនានានៅក្នុងប្រទេសចិនជាប្រទេសដែលវីរុសត្រូវបានរកឃើញដំបូងគេ គឺស្ទើរតែវិលត្រឡប់មករកសភាពធម្មតាវិញ ប៉ុន្តែ អាជ្ញាធរបានធ្វើការយ៉ាងឆាប់រហ័ស និងធ្វើតេស្តយ៉ាងទូលំទូលាយពេលដែលរកឃើញករណីឆ្លងថ្មីណាមួយ។ លើសពីនេះ ប្រទេសចិនក៏ធ្លាប់បានធ្វើតេស្តប្រជាជនទូទាំងក្រុងវូហាន សរុបទៅ គឺមានមនុស្សប្រហែល 11 លាននាក់បានធ្វើតេស្តកាលពីខែឧសភា ដោយសារតែពួកគេខ្លាចមានការឆ្លងវីរុសផ្លូវដង្ហើមនេះជាថ្មី៕

ប្រភព៖ RocketNews