ប្រុង​ប្រយ័ត្ន! មនុស្សលង់ទឹកស្លាប់៥នាក់ ឆក់ខ្សែភ្លើងស្លាប់១នាក់នៅក្នុងខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ យ៉ាងហោចណាស់មានមនុស្សក្មេង/ចាស់ស្លាប់ចំនួន ៦នាក់ ក្នុងនោះមនុស្ស​ក្មេងចាស់​៥នា​ក់ស្លាប់ ដោយសារលង់ទឹក ខណៈម្នាក់ទៀតស្លាប់ដោយសារ​ឆក់ខ្សែភ្លើង និងសត្វគោ១ក្បាល ត្រូវបានរន្ទះបាញ់ ងាប់​នៅខេត្តបន្ទាយមានជ័យថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ។

តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ករណីទី១-នៅវេលា​ម៉ោង១​២​ថ្ងៃ​ត្រ​ង់ ថ្ងៃទី១៥ខែតុលាឆ្នាំ២០២០ មានឈ្មោះ ម៉ន វួន ភេទប្រុសអាយុ ៤៥ឆ្នាំ ជាមនុស្សសតិមិនប្រក្រតី នៅភូ​មិ​​ក្បា​​លស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ បានផឹកស្រាស្រវឹងចុះងូតទឹកកំពុងឡើងជន់ បណ្តាល​ឲ្យលង់​ស្លា​ប់។

​ករណីទី២-នៅវេលាម៉ោង១២៖១០នាទីថ្ងៃត្រង់ ក្មេងប្រុសឈ្មោះ ឈៀ មង្គល អាយុ៦ឆ្នាំ នៅភូមិភូមិព្រះស្រែ ឃុំ​តា​ឡំ ស្រុកមង្គលបូរី បានលង់ទឹកស្លាប់ ពេលដែលក្មេងរងគ្រោះ ទៅលេងទឹកហូរ។ ករណីទី៣-នៅវេលាម៉ោ​ង​១​២​៖ ៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៥ ខែតុលា មាន២នាក់ម្តាយនិងកូន បានលង់ទឹកស្លាប់នៅចំណុចអាងគ្រុឌ។ ដំបូង​មា​នឈ្មោះ សន ស្រីអឿង ភេទស្រីអាយុ១៦ឆ្នាំ នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក បានដើរឆ្លងទឹកហូរ ទៅបេះ​ម្ទេ​ស​ពេ​លនោះ ក៏រអិលជើងដួលបណ្តាលទឹកហូរកួច ឃើញដូច្នេះម្តាយឈ្មោះ លីន សាង ភេទស្រី អាយុ៤២ឆ្នាំ បា​ន​ចុះទៅជួយត្រូវបានលង់ស្លា​ប់ទាំង​២នាក់។

​ករណីទី៤-​នៅវេលាម៉ោង៥៖៣០នាទី ល្ងាចថ្ងៃទី១៥ ខែតុលា មានក្មេងស្រី១នាក់ ឈ្មោះ វិន មេសា អាយុ០​១​ឆ្នាំ​៤ខែ នៅភូមិម៉ក់ហ៊ឺន ឃុំកូប ស្រុកអូរជ្រៅ បានលង់ ទឹកស្លាប់ ពេលបងប្រុសអាយុ១១ឆ្នាំ នាំមកលេង​នៅមុ​ខផ្ទះ​។

របាយការណ៍បានបង្ហាញ​ថា នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី១៥ខែតុលា មានភ្លៀងធ្លាក់លាយ ឡំនិងផ្គររន្ទះ ពេល​នោះ​​​សត្វគោ០១ក្បាល ត្រូវរន្ទះបាញ់បណ្តាលឲ្យស្លាប់ភ្លាមៗ ខណៈកំពុងដើរស៊ីខ្មៅ នៅចំណុចភូមិស្ទឹង ឃុំរលួស ស្រុ​កស្វាយចេក។

ដោយឡែកនៅវេលាម៉ោង៨យប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ មានឈ្មោះ នី ណុយ ភេទប្រុស អាយុ២៦ឆ្នាំ នៅភូ​មិទ្រលោកលិច ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ បានឆក់ចរន្តអគ្គីសនីស្លាប់ ខណៈពេលជនរងគ្រោះ ដើរទៅ​ផ្ទះ​បាយ​ស្រវាបើកកុងតាក់ភ្លើងប៉ះចំខ្សែភ្លើង ដាច់បណ្តាលឲ្យឆក់ស្លាប់ ខណៈពេលបញ្ជូនទៅមន្ទីរពេទ្យ៕