សភាពការណ៍ទឹកតាមដងស្ទឹងព្រែកត្នោតបាន​ស្រកចុះខ្លះហើយ បើគិតត្រឹម​ព្រឹកថៃ្ងទី១៦ ខែតុលានេះ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងអំពីសភាពការទឹកតាមដងស្ទឹងព្រែកត្នោតថា គិតមក​ដល់​ព្រឹ​​​កថៃ្ងទី១៦ ខែតុលា ឆ្នាំ២០២០ ស្ថានភាពទឹកមានការស្រកចុះ ខណៈមន្រ្ដីជំនាញបន្ដពិនិត្យបិទរូងនា​គនៅតា​ម​តួទំ​នប់ និងបិ​ទបំពង់ស្ថា​នីយ​បូមទឹកកុំឱ្យទឹ​កហូរចូ​លសង្កា​ត់ក្រាំ​ង​ពង្រ​ ស្ថិ​តក្នុងខណ្ឌដង្ការ រាជធានីភ្នំពេញ។

​ក្រសួងធនធានទឹកបានបញ្ជាក់ថា ក្នុងនោះមាន ១-កម្ពស់ទឹក នៅលើសំណង់​បង្ហៀរកម្ពស់ទឹក ៦,៦០លើបង្ហៀរ ថយចុះ ០,០៧ម៉ែត្រ។ ២-ស្ថានភាពទឹកនៅតាម​ដងស្ទឹងគឺ ចាប់ពីវត្តសាក់សំពៅទៅស្ពានព្រែកជ្រៃ ទឹកស្រក​គិត​ជា​​ម​ធ្យម ០,៧ម៉ែត្រ។ ហើយ​ទឹកពីទំនប់៧មករា ទៅដល់ស្ពានសាក់សំពៅ ទឹកស្រកចុះ ០,០៤ម៉ែត្រ (ទឹកមា​ន​កា​រស្រ​កចុះ​យឺត អាចបណ្តាលមកពីការសាងសង់ស្ពានកាត់ស្ទឹង​ក្រោមវត្តសាក់​សំពៅដោយការចាក់ដីបង្រួមស្ទឹង ដើម្បីសាងសង់ស្ពាន)។ ៣-សកម្មភាពការងារៈ ចុះតាម​ដានសភាពទឹកតាមដងស្ទឹង។ ដឹកដីចាក់ប​ន្ថែម​ភ្លឺទំ​នប់​ខា​ងលើវត្តសាក់សំពៅ ៥០០ ម៉ែត្រ។ ប៉ែកខាងលើទំនប់ ៧មករា (ប្រទះឡាងប្រវែង ៣៣០០ម៉ែត្រ )តម្លើ​ងកម្ព​ស់​សណ្ត​លើតួទំនប់ចាស់។

​តាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅព្រឹកថ្ងៃទី ១៦ខែតុលានេះឲ្យដឹងថា គិ​ត​ត្រឹ​មព្រឹកថ្ងៃ​ទី១៤ ខែតុលា ឆ្នាំ២០២០នេះ មានប្រជាពលរដ្ឋចំនួន ១៨នាក់ហើយ (ស្រី៨នាក់) ដែលបានស្លា​ប់​ដោ​យ​គ្រោះ​ជំនន់ទឹកភ្លៀង ដែលបាន និងកំពុងវាយប្រហាររាជធានី-ខេត្តចំនួន១៩។

របាយការណ៍បានបង្ហាញថា ខេត្តបន្ទាយមានជ័យ មានប្រជាពលរដ្ឋស្លាប់ច្រើនជាងគេ គឺចំនួន ០៧នាក់ ខេត្តពោ​ធិ៍​សាត់ ០៣នាក់ ខេត្តព្រះសីហនុ ០២នាក់ ខេត្តប៉ៃលិន ០១នាក់ ខេត្តកំពង់ធំ ០១នាក់ និងខេត្តកណ្តាលចំនួន ០៤​នាក់។

របាយការណ៍ដដែល​​បញ្ជាក់ពីការខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនធំ ដូចជាផ្ទះ សាលារៀន ស្ពាន ផ្លូវថ្នល់ ។ល​។ នៅក្នុងខេត្តដែលរងគ្រោះខ្លាំងជាងគេ ខណៈជំនន់ទឹកភ្លៀងនេះ បានប៉ះពាល់ដល់ប្រជាជនប្រមាណជាង ៥៣ ១៦៩គ្រួសារ ស្មើនឹង ២១២ ៦៧៦នាក់ ហើយជំនន់នេះបានជន់លិចស្រូវ ប្រមាណ ១៣៧ ១៦០ហិកតា និងខូចខាតទាំងស្រុងប្រមាណ ៧ ២៣១ហិកតា រួមនឹងដំណាំរួមផ្សំជាច្រើនហិកតាទៀតផងដែរ។

គួររម្លឹកថា ជំនន់ទឹកភ្លៀងនៅប៉ុន្មានថ្ងៃជាប់ៗគ្នាមកនេះ បានប៉ះពាល់ស្ទើរតែគ្រប់រាជធានី-ខេត្ត ជាពិសេ​សខេត្តភា​គ​ពា​យ័ព្យ​ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ប៉ុន្តែបើតាមរបាយការណ៍​ដែលទីភ្នាក់ងារសា​រព័ត៌មាន​កម្ពុជាទទួលបាន ខេ​ត្ត​​​ពោធិ៍សាត់ និងខេត្តបាត់ដំបង ដែលពីមុនបានរងផលប៉ះពាល់ខ្លាំងជាងគេ បានចា​ប់ផ្តើមធូរស្រាលប​ន្តិចវិញហើ​យ ខណៈខេ​ត្តបន្ទាយមានជ័យ កំពង់ស្ពឺ និងកណ្តាល រួមទាំងផ្នែកខ្លះនៃខណ្ឌដង្កោ រាជធានីភ្នំពេញ បានរងគ្រោះ​ធ្ងន់​ធ្ងរវិ​ញ៕