
ភ្ញៀវទេសចរបរទេសមកលេងនៅកម្ពុជារយៈពេល៩ខែ ឆ្នាំ២០២០ នេះគឺមានការធ្លាក់ចុះ៧៤,១ ភាគរយ ដោយថយចុះនៅត្រឹមតែ ១.២៤៧.៦៨០ នាក់ប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី៤ ខែវិច្ឆកា ឆ្នាំ២០២០នេះ។
បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានផ្សាយថា ទោះចំនួនភ្ញៀវទេសចរថយចុះជាអតិប្បរមាដោយសារតែវិបត្តិកូវីដ១៩ ក៏ដោយ ប៉ុន្តែភ្ញៀវទេសចរនៅលើពិភពលោក ដែលមកកំសាន្តនៅកម្ពុជា គឺហាក់នៅតែដដែលទេ គឺក្នុងចំណោមភ្ញៀវទេសចរបរទេសទាំងនោះ គឺមានប្រមាណជាង១០០ សញ្ជាតិ ។
ប្រភពដដែលបញ្ជាក់ថា គ្រប់ជនជាតិដែលមកកម្សាន្តនៅកម្ពុជា គឺថយចុះគ្មានប្រទេសណាទាបជាង៣០ ភាគរយទេ ប៉ុន្តែមានតែពលរដ្ឋនៅក្នុងប្រទេសហ្គាណា មួយគត់ដែលធ្លាក់ចុះត្រឹមតែ ០,៨ ភាគរយ។ លើសពីនវ ភ្ញៀវទេសចរមកពីប្រទេសនេះ គឺមិនច្រើនទេ គឺត្រឹមតែ ២៥៦ នាក់ ប៉ុណ្ណោះ កាលពីឆ្នាំ២០១៩ ហើយមកដល់ ៩ខែ ឆ្នាំ២០២០ គឺបានមកកម្ពុជាប្រមាណជា ២៥៤ នាក់ ដូច្នេះយើងភាគរយនៃការថយ គឺត្រឹមតែ ០,៨ ភាគរយប៉ុណ្ណោះ៕