
ភ្នំពេញ៖ មន្រ្តីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបង្ហាញក្ដីបារម្ភជុំវិញការថមថយទិន្នផលត្រីទឹកសាបសម្រាប់ឆ្នាំ២០២០នេះ បើប្រៀបធៀបឆ្នាំ២០១៩ ខណៈឆ្នាំនេះទិន្នផលត្រីធ្លាក់ចុះប្រមាណ ២០ភាគរយ ដោយសារកត្កាប្រែប្រួលអាកាសធាតុ។
លោក អ៊ុច វត្ថា ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រាប់ឱ្យដឹងថា ទិន្នផលត្រីទឹកសាបនៅឆ្នាំ២០២០មានការធ្លាក់ប្រមាណ ២០ភាគរយ បើប្រៀបធៀនទៅនឹងឆ្នាំ២០១៩កន្លងទៅ។ លោកបានបង្ហាញក្ដីបារម្ភពីការធ្លាក់ចុះនេះ ដោយជំរុញឱ្យសមត្ថកិច្ចជំនាញ និងអ្នកពាក់ព័ន្ធចូលរួមទប់ស្កាត់បទល្មើសនេសាទ។
លោកបន្តថា ការធ្លាប់ចុះទិន្នផលនេះ ដោយសារវាមានភាពរាំងស្ងួតអូសបន្លាយយូខែពេក ដូច្នេះធ្វើឱ្យបឹងបួរមួយចំនួនរីងស្ងួត ហើយទើបតែមានភ្លៀងចុងខែ៩នេះទេ វារាំងពីមុនមកធ្វើឲ្យបាត់បង់កន្លែងជម្រកត្រី វាធ្វើឱ្យមានបញ្ហាបន្តិច ដោយសារទិន្នផលត្រីឆ្នាំ២០២០នេះ។
មន្រ្តីជំនាញនៃក្រសួងកសិកម្ម នឹងបន្តជំរុញឱ្យប្រជាកសិករចិញ្ចឹមត្រីឱ្យបានច្រើនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការហូបចុករបស់ប្រជាពលរដ្ឋនៅក្នុងប្រទេស ដោយចៀលវាងការនាំចូលពីបរទេសច្រើន។
គួរបញ្ជាក់ថា ផលនេសាទត្រីទឹកសាបប្រចាំឆ្នាំ២០២០មានចំនួន ៩,៩០០តោន បានធ្លាក់ចុះ ២០ភាគរយ បើធៀបនឹងផលនេសាទឆ្នាំ ២០១៩ ដែលមានចំនួន ១៤,៣២០ តោន៕