ឧកញ៉ា ឡេង ណាវ៉ាត្រា ចូលរួមរំលែកទុក្ខនិងឧបត្ថម្ភ២៥០០០ដុល្លារដល់គ្រួសារជនរងគ្រោះដោយសារវ័ណ្តខ្សែឆត្រ

ភ្នំពេញ:ក្នុងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារលោកវរសេនីយ៍ត្រី លឹម ឆាយ ដែលមានតួនាទីជាគ្រូយុទ្ធវិធីបច្ចេកទេសឆត្រទម្លាក់ដែលបានទទួលមរណ:ភាពដោយសារគ្រោះថ្នាក់វ័ណ្តឆត្រនោះលោកឧកញ៉ា ឡេង ណាវ៉ាត្រា បានឧបត្ថម្ភនូវថវិកាចំនួន១៥០០០ដុល្លារដើម្បីចូលរួមបុណ្យសព។

ចំណែកទាហានម្នាក់ទៀតដែលវ័ណ្តខ្សែជាមួយគ្នា បានរងរបួសធ្ងន់ដែរនោះគឺលោកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានចូលរួមឧបត្ថម្ភថវិកាចំនួន១ម៉ឺនដុល្លារផងដែរ។នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកឧកញ៉ា ឡេង ណាវ៉ាត្រា នាព្រលប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ។

លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសនៅលើផេកផ្ទាល់ខ្លួនជាមួយការចូលរួមរំលែកទុក្ខថាក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋមួយរូបរស់ក្រោមដំបូលនៃសន្តិភាពនិងគុណបំណាច់របស់កងកម្លាំងដែលតែងតែការ​ពារ​ប្រជាជនយ៉ាងកក់ក្ដៅគ្រប់កាលៈទេសៈ នោះក្រុមការងារក៏ដូចជាគ្រួសារខ្ញុំបាទសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះមរណភាពរបស់លោកវរ:សេនីយ៍ត្រី លឹម ឆាយ គឺជាការបាត់បង់គ្រូបង្វឹកដ៏ល្អនិងធនធានដ៏កម្ររបស់កម្ពុជា។

លោកឧកញ៉ា ឡេង ណាវ៉សត្រា បានបញ្ជាក់ថាខ្ញុំ បាទសុំចូលរួមឧបត្ថម្ភថវិកា២៥០០០ដុល្លារ(ពីមុឺន
ប្រាំពាន់ដុល្លារ)ដែលជួនទៅគ្រួសារនៃសព១៥០០០ដុល្លារនិងគ្រួសារទាហានដែលរងរបួសចំនួន១០០០០​ដុល្លារ។ សូមក្រុមគ្រួសារនៃសពទាក់ទងមកបង ហេង ឡុង ដើម្បីទទួលប្រាក់នេះឬផ្ដល់ជាលេខទូរសព្ទដើម្បីក្រុមការងារទាក់ទងទៅវិញ។

សូមជម្រាបថាទាហានខាងលើត្រូវបានរាយការណ៍ថាបានលោតសម្តែងក្នុងពិធីបញ្ចុះបឋមសីលាសម្ពោធសមិទ្ធផលនានាបិទវគ្គហ្វឹកហ្វឺនជំនាញកុម្មង់ ដូជំនាន់ទី១០វគ្គហ្វឹកហ្វឺនជំនាញឆ័ត្រយោងជំនាន់​ទី​២៩​និង​បើក​វគ្គហ្វឹកហ្វឺនជំនាញឆ័ត្រយោងជំនាន់ទី៣០នៅសាលាហ្វឹកហ្វឺនទ័ពពិសេស តេជោសែន (ឱរ៉ាល់)នាព្រឹក​​​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ ។

លោកគ្រូលឹម ឆាយក្នុងបេសកកម្មលោតឆត្របញ្ជា ( Free Fall ) ដោយលោតឆត្រយោងខុសបច្ចេក ទេសបណ្តាលអោយធ្លាក់ស្លាប់ នាថ្ងៃទី១៤ខែមករា ឆ្នាំ២០២១ នេះ។មូលហេតុនៃការធ្លាក់នេះគឺដោយសារពេលលោតឆត្រយោងទាក់ខ្សែគ្នាទើបធ្លាក់ម កដីតែម្តង៕