នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសចាក់វាក់សាំងកូវីដ១៩ ខ្លួនឯងមុនគេបង្អស់

ដើម្បីបង្កើតនូវជំនឿទុកចិត្តលើវ៉ាក់សាំងនិងជំរុញចលនាប្រយុទ្ធប្រឆាំងកូវីដ១៩ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែនបានប្រកាសលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី១៧ខែមករា ឆ្នាំ២០២១នេះថា វ៉ាក់សាំងដែលនឹងចាក់លើកទី១ និងដំបូងគេបង្អស់ គឺសម្ដេច នាយករដ្ឋមន្ត្រីខ្លួនឯង តែម្ដង។

សម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថាវ៉ាក់សាំងដែលត្រូវចាក់នោះជាវ៉ាក់សាំងជំនួយរបស់សាធារណរដ្ឋប្រជាមានិត​ចិន​ដែល​បានផ្ដល់​មកកម្ពុជាលើកដំបូងចំនួន១លានដូស។

សូមជម្រាប់ថាសម្តេចរដ្ឋមន្ត្រី ហ៊ុន សែនក៏បានប្រកាសទទួលយកវ៉ាក់សាំងការពារជំងឺកូវីដ-១៩របស់ចិន ឈ្មោះ ស៊ីណូហ្វាម (Sinopharm)។វ៉ាក់សាំងដែលចិនគ្រោងផ្តល់មកឲ្យកម្ពុជានោះមានចំនួន១លានដូសនោះម្តេច ហ៊ុន សែន ថាវ៉ាក់សាំងនេះនឹងត្រូវប្រើដើម្បីចាក់ជូនមន្ត្រីជួរមុខនិងប្រជាពលរដ្ឋប្រមាណកន្លះលាននាក់។

ជុំវិញ ករណីកូវីដ១៩នៅទូទាំងប្រទេសកម្ពុជា គិតត្រឹមព្រឹកថ្ងៃ ទី១៨ ខែមករា ឆ្នាំ២០២១មានអ្នកឆ្លងសរុបចំនួន៤៣៩នាក់។ក្នុងនោះ៦៩នាក់ ជាពលករខ្មែរធ្វើដំណើរមកពីប្រទេសថៃជាសះស្បើយ២២នាក់ខណៈអ្នកជាសះស្បើយទូទាំងប្រទេសចំនួន៣៨៦នាក់និង៥៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕