កំពូលតារាចម្រៀងល្បីៗនិងបុគ្គលិកមួយចំនួននៅហង្សមាសឆ្លងជំងឺកូវីដ-១៩

ភ្នំពេញ:បើយោងតាមសេចក្តីរាយការណ៍ឲ្យបានដឹងថាពិធីករទូរទស្សន៍ហង្សមាស អ្នកនាង កែវ ច័ន្ទនិមល ,ប្តី និងកូនស្រីរបស់គាត់អាយុ១០ឆ្នាំបានធ្វើ តេស្តរកកូវីដ១-៩ កាលពីថ្ងៃមិញនេះគឺលទ្ធផលចេ ញមកមាន​កូវីដ-១៩​ទាំងគ្រួសារដែលមានសមាជិកចំនួន ៣នាក់។

សេចក្តីរាយការណ៍ដដែលបានបន្តថាគាត់បានឆ្លងកូវីដ-១៩ពីអ្នកដឹកនាំថតស្ពតឈ្មោះទីតូព្រោះកាលអំឡុងថ្ងៃទី២៧-២៨ខែកុម្ភៈឆ្នាំ២០២១គាត់បានទៅថតវីដីអូ ដើម្បីចូលរួមផ្សព្វផ្សាយអំពីការពារកូវី ដ-១៩ ហើយម្សិលមិញទើបគាត់ទទួលដំណឹងថា អ្នកដឹកនាំថតស្ពតឈ្មោះ ទីតូ មានវិជ្ជមានកូវីដ- ១៩ (ឈ្មោះទីតូ ធ្លាប់ជួបជុំផឹកជាមួយប៉ូលីសចរា ចរណ៍) ។

រហូតមកដល់ពេលនេះកំពូលតារាល្បីៗជាពិសេសនៅហង្សមាស អាចមានជាប់ពាក់ព័ន្ធជាមួយឈ្មោះទីតូ ច្រើននាក់,ដូចជា ឱក សុគន្ធកញ្ញា ក៏មានអា ការៈក្តៅខ្លួន និងកំពុងស្ថិតក្នុងការតាមដាន សុគន្ធ និសា មានអាការៈផ្តាសាយតែមិនក្តៅខ្លួនទេនិងមានតារាផ្សេងៗទៀត កំពុងទៅធ្វើតេស្តរកកូវីដ១៩។

ដោយឡែកអ្នកនាងកែវ ច័ន្ទនិមលនិងគ្រួសារត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅអតីតសណ្ឋាគារអាំងទែរកុងទីណង់តាល់ (The Great Duke) និងត្រូវបានអនុញ្ញាតឱ្យស្នាក់នៅរួមក្នុង ១ បន្ទប់ ជុំប្តី និងកូន។

ដោយឡែកតាមរយ:សារសម្លេងរបស់លោកជំទាវ យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល តាមបណ្តាញតេឡេក្រាមបានឲ្យដឹងថាប្អូនរបស់អគ្គនាយកហង្សមាស និងក្រុមគ្រួសារ មានចេញរោគសញ្ញា ឆ្លង កូវីដ-១៩ ព្រមទាំង អ្នកចម្រៀង ហង្សមាសច្រើននាក់ដូចជា ,ណុប បញ្ញារិទ្ធ ក៏ឆ្លងដែរ ។

លោកជំទាវ បានបញ្ជាក់យ៉ាងដូច្នេះថា ខាងក្រុមគ្រូ ពេទ្យ បានចុះទៅយក ប្អូន របស់ អគ្គនាយកហង្សមា ស និងក្រុមគ្រួសារ ដែល មានចេញរោគសញ្ញាកូវីដ រួមទាំង លោក ណុប បញ្ញារិទ្ធ យកទៅសម្រាកព្យា បាលនៅមន្ទីរពេទ្យហើយ នៅយប់ថ្ងៃទី៨មីនា នេះ ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅយប់ថ្ងៃ ទី៨ ខែមីនានេះថា ជំងឺកូវីដ១៩ នៅពេលនេះ បានឆ្លងរាលដាលធ្ងន់ធ្ងរ ចូលដល់ប៉ូលិស មន្ត្រីរាជការ និងសិល្បករ ច្រើននាក់ ។សម្តេចបានប្រកាស ឲ្យក្រ សួងស្ថាប័នរដ្ឋទាំងអស់ បិទជាបណ្តោះអាសន្នដោ យទុកមនុស្សចំនួនតិចតួចបំផុត នៅប្រចាំការហើយក្រៅពីនោះ យ៉ាងហោចបុគ្គលិក ៩០% ធ្វើការពីផ្ទះ។

ចំណែកឯក្រុមហ៊ុនឯកជន ក៏ដូចគ្នា ត្រូវរៀបចំកា ត់បន្ថយបុគ្គលិក ដែលធ្វើការដោយផ្ទាល់ ឬក៏រៀបវេនធ្វើការឆ្លាស់វេនគ្នា ដើម្បីកាត់បន្ថយ ការកកស្ទះមនុស្ស នៅកន្លែងធ្វើការផង និងនៅតាមផ្លូវធ្វើដំណើរផង៕