ក្រសួង​អប់រំ​រឹត​បន្ដឹង​វិធានការ​ទប់​ស្កាត់​ជំងឺ​កូ​វី​ដ​១​៩​ ​តាម​អង្គភាព​ថ្នាក់​ជាតិ

លោក​ ​ហ​ង់ ​ជួនណា​រ៉ុ​ន​ ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​នៅ​ថ្ងៃ​ទី​៩​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​១​នេះ​ ​បាន​ដាក់​ចេញ​លិខិត​ណែនាំ​ស្ដីពី​ការ​រឹត​បន្តឹង​វិធានការ​ការពារ​និង​ទប់​ស្កាត់​ជំងឺ​កូ​វី​ដ​១​៩​ ​តាម​អង្គភាព​ថ្នាក់​ជាតិ​។​ ​ពោល​គឺ​ណែនាំ​ឱ្យ​ផ្អាក​រាល់​សកម្មភាព​ជួប​ប្រជុំ​របស់​មន្ត្រី​រាជការ​ទាំងអស់​ ​ហើយ​រាល់​ការ​ជួប​ប្រជុំ​ត្រូវ​រៀបចំ​តាម​ប្រព័ន្ធ​អន​ឡា​ញ​ ​ក្នុង​ករណី​ចាំបាច់​ ​និង​អនុញ្ញាត​ឱ្យ​មន្ត្រី​អប់រំ​ធ្វើការ​នៅ​តាម​ផ្ទះ​រៀងៗខ្លួន​ ​និង​ត្រូវ​រៀបចំ​មន្ត្រី​ប្រចាំការ​ក្នុង​ចំនួន​តិច​ ​១​០​ភាគរយ​។​

​ក្នុង​លិខិត​ណែនាំ​របស់​​​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​បាន​ឱ្យ​បន្ត​ដាក់​ឆ្លង​ឯកសារ​និង​បែងចែក​ឯកសារ​តាម​ប្រព័ន្ធ​ឌី​ជី​ថល​ ​ព្រមទាំង​បន្ត​រឹត​បន្តឹង​ការប្រុងប្រយ័ត្ន​ ​និង​ពង្រឹង​ការ​អនុវត្ត​វិធានការ​ ​«​៣​ការពារ​ ​និង​៣​កុំ​»​ ឱ្យ​បាន​ម៉ឺងម៉ាត់​ ​ហើយ​មន្ត្រី​អប់រំ​ទាំងអស់​ត្រូវ​ពាក់​ម៉ា​ស​ ​ការពារ​ឱ្យ​បានជា​ប់​លាប់​គ្រប់ពេល​ចេញចូល​ ​និង​ពេល​បំ​ពេញការ​ងារ​។​ ​ជាង​នេះ​ទៅទៀត​ ​គឺ​គ្រប់​ច្រកចេញ​ចូល​ទាំងអស់​ ​ក្រសួង​អប់រំ​កំណត់​ឱ្យ​មានការ​វាស់​ក​ម្ដៅ ​និង​ពាក់​ម៉ា​ស​ជាប្រចាំ​ក្នុង​ករណី​មិន​អនុវត្ត​តាម​ ​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​ចូលក្នុង​បរិវេណ​ជាដាច់ខាត​។​

​កា​រដាក់​ចេញ​លិខិត​រឹត​បន្តឹង​វិធានការ​នេះ​ ​ដោយសារ​ស្ថានភាព​ចម្លង​ព្រឹត្តិការណ៍​សហគមន៍​២​០​កុម្ភៈ​មិនទាន់​ធូរស្រាល​ ​និង​ដើម្បី​ចៀសវាង​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ ​ក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ​៕