រដ្ឋាភិបាល​ ​បញ្ជា​ផ្អាក​ស្ថាប័ន​នីតិបញ្ញត្តិ​ ​ដោយសារ​កូ​វី​ដ​១​៩​កំពុង​រាលដាល​ខ្លាំង​ក្នុង​សហគមន៍​

សម្ដេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​កាលពី​ថ្ងៃ​ទី​៨​មីនា​ ​បាន​ចេញ​បទបញ្ជា​បន្ទាន់​តាមរយៈ​សារ​សំឡេង​ចែកចាយ​ត​ៗ​គ្នា​នៅ​ក្នុង​បណ្ដាញ​សង្គម​ថា​ ​ការ​បិទ​ស្ថាប័នជាតិ​ទាំង​បី​នេះ​ ​មិនមែន​បិទ​ទាំងស្រុង​ទេ​ ​គឺ​ត្រូវ​កាត់បន្ថយ​ចំនួន​មនុស្ស​ធ្វើការ​ចំនួន​ ​៩​០​% ​និង​ត្រូវ​មាន​មនុស្ស​នៅ​ប្រចាំការ​ ​ចំណែក​ឯ​មនុស្ស​ភាគច្រើន​ទៀត​ត្រូវធ្វើ​ការ​នៅ​តាម​ផ្ទះ​ក្នុងរយៈពេល​សិន​។​ ​លោក​ថា​ ​វិធាន​ការបន្ទាន់​នេះ​យ៉ាងតិច​មាន​រយៈពេល​៧​ថ្ងៃ​សិន​ ​ដើម្បី​រង់ចាំ​មើល​ស្ថានភាព​នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​បន្ត​ទៀត​។​

​សម្ដេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​មានប្រសាសន៍​បន្ត​ថា​ ​«​ធ្វើ​យ៉ាង​ដូច្នេះ​ ​គឺ​យើង​អាច​បញ្ចៀស​បាន​នៅ​ហា​និ​ភ័យ​ដែល​យើង​មិនទាន់​ស្គាល់​នូវ​អ្នក​ដែល​មានការ​ពាក់ព័ន្ធ​ ​ពីព្រោះ​ពិតជា​ច្របូកច្របល់​ខ្លាំង​ណាស់​ ​នូវ​ពេលនេះ​។​ ​មានការ​ឆ្លង​នៅ​ក្នុង​ក្រម​ខណ្ឌ​នគរបាល​ ​មន្ត្រី​រាជការ​ ​រហូតដល់​សិល្បករ​ ​សិល្ប​ការិនី​ ​ផង​ដែរ​»​។​សម្ដេច​នាយករដ្ឋមន្ត្រី​ ​ក៏បាន​ទម្លាយ​ឱ្យ​ដឹង​ថា​ ​មាន​មនុស្ស​ចំនួន​៤​៩​នាក់​ ​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​បន្ថែម​ទៀត​ ​នៅ​ភ្នំពេញ​ ​ក្រុង​ព្រះ​សី​ហ​នុ ​ខេត្ត​ព្រៃវែង​ ​និង​ខេត្ត​កណ្ដាល​។​

​សម្ដេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​បញ្ជាក់​ទៀត​ថា​ ​សម្រាប់​វិ​ស​័​យ​ឯកជន​ ​បើ​អាច​ធ្វើ​ទៅ​បាន​ ​គឺ​កាត់បន្ថយ​បុគ្គលិក​ហើយ​ធ្វើ​ការផ្លាស់ប្ដូរ​វេន​គ្នា​ ​ដើម្បី​បញ្ចៀស​មនុស្សកកកុញ​នៅ​កន្លែងធ្វើការ​ផង​ ​និង​នៅកន្លែង​តាមផ្លូវ​ផង​។​ ​សម្រាប់​ក្រុម​គ្រួសារ​នីមួយៗ​ ​ហាម​កូន​ៗ​ ​កុំ​ឱ្យ​ចេញក្រៅ​ផ្ទះ​ ​ហើយ​សម្រាប់​មនុស្សចាស់​ ​និង​មនុស្ស​ពេញវ័យ​ប្រសិនបើ​មិន​មាន​ការចាំបាច់​ទេ​ ​គឺ​កុំ​ចេញក្រៅ​ផ្ទះ​ ​ហើយ​បើ​ត្រូវ​ចេញក្រៅ​ផ្ទះ​ត្រូវតែ​ពាក់​ម៉ា​ស​ការពារ​ ​ពីព្រោះ​ឥឡូវនេះ​ជំងឺ​ពិតប្រាកដ​មិន​ដឹង​នៅកន្លែង​ណា​ ​ហើយ​នេះ​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​។​សម្ដេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​មានប្រសាសន៍​បន្ថែម​យ៉ាង​ដូច្នេះ​ថា​ ​«​ខ្ញុំ​គិតថា​ ​វិធានការ​នេះ​ ​គឺជា​វិធាន​ការចាំបាច់​របស់​សុខភាព​បុគ្គល​ម្នាក់ៗ​ ​ក៏ដូចជា​ក្រុម​គ្រួសារ​នីមួយៗ​ ​ក៏​ដូច​សង្គមជាតិ​របស់យើង​ផង​ដែរ​។​ ​ពិតមែនហើយ​នៅសល់​ច្បាប់​មួយ​ដែល​ព្រឹទ្ធសភា​ ​មិនទាន់​អនុម័ត​ ​ខ្ញុំ​ស្នើ​ ​ឯកឧត្ដម​ប្រធាន​ព្រឹទ្ធសភា​ស្ដីទី​ ​មេត្តា​ពិនិត្យ​រក​វិធី​ណា​ដើម្បី​ឱ្យ​ច្បាប់​ដែល​សភា​បាន​អនុម័ត​នោះ​បាន​ចូលជាធរមាន​»​។​

ក្រោយ​ពី​សម្ដេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បញ្ចេញ​សារ​នេះ​ ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​ក៏បាន​ចេញ​សេចក្ដីណែនាំ​មួយ​ ឱ្យ​ផ្អាក​រាល់​សកម្មភាព​ជួប​ប្រជុំ​របស់​មន្ត្រី​រាជការ​ទាំងអស់​ ​ហើយ​រាល់​ការ​ជួប​ប្រជុំ​ត្រូវ​រៀបចំ​តាម​ប្រព័ន្ធ​អន​ឡា​ញ​ ​ក្នុង​ករណី​ចាំបាច់​ ​និង​អនុញ្ញាត​ឱ្យ​មន្ត្រី​អប់រំ​ធ្វើការ​នៅ​តាម​ផ្ទះ​រៀង​ៗ​ ​ខ្លួន​ ​និង​ត្រូវ​រៀបចំ​មន្ត្រី​ប្រចាំការ​ក្នុង​ចំនួន​តិច​ ​១​០​ភាគរយ​។

​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​៨​ ​មីនា​ ​កម្ពុជា​មាន​អ្នក​កើតជំងឺ​កូ​វី​ដ​-​១​៩​ ​សរុប​ ​១​.​០​១​១​នាក់​ ​ក្នុង​នោះ​ជាសះស្បើយ​ចំនួន​ ​៥​១​៧​នាក់​ ​និង​កំពុង​សម្រាក​ព្យាបាល​ចំនួន​ ​៤​៩​៣​នាក់​៕​