​កម្ពុជា​កើន​អ្នក​ឆ្លង​កូ​វី​ដ​-១៩ ដល់ជិត២ពាន់​នាក់​ ​បន្ទាប់ពី​​​រក​ឃើញ​២​៩​នាក់​បន្ថែម​

ព្រឹត្តិការណ៍​សហគមន៍​២​០​កុម្ភៈ​ ​ក្នុង​ប្រទេស​កម្ពុជា​នៅតែ​មាន​ករណី​ឆ្លង​ថ្មី​ជា​រៀងរាល់ថ្ងៃ​។​ ​ជាក់ស្ដែង​មុននេះ​បន្តិច​ ​ក្រសួងសុខាភិបាល​ប្រកាស​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ចំនួន​២​៩​នាក់​បន្ថែម​ទៀត​។​ ​ក្នុង​នោះ​២​៧​នាក់​ ​ជា​ករណី​សហគមន៍​២​០​កុម្ភៈ​ ​និង​២​នាក់​ផ្សេងទៀត​ជា​អ្នកដំណើរ​ចូល​មក​កម្ពុជា​និង​អ្នក​ឆ្លង​បន្ត​នៅ​ក្នុង​ប្រទេស​។​

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​​​ក្រសួងសុខាភិបាល​ ​នា​ព្រឹក​ថ្ងៃ​ទី​២​៤​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​១​នេះ​ ​បាន​បញ្ជាក់​ពី​ករណី​ជាសះស្បើយ​ចំនួន​៣​៤​នាក់​បន្ថែម​ទៀត​ ​ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​ ​ខណៈ​អ្នក​ឆ្លង​ក្នុង​សហគមន៍​ថ្ងៃ​ដដែល​នេះ​ ​រួម​មាន​ ​ភ្នំពេញ​ ​២​២​នាក់​ ​ខេត្ត​កោះ​កុង​ ​៣​នាក់​ ​ខេត្ត​ត្បូងឃ្មុំ​ ​១​ ​និង​ខេត្ត​កណ្ដាល​១​នាក់​។​

​គួរ​ជម្រាប​ថា​ ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២​៤​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​១​នេះ​ ​កម្ពុជា​មាន​អ្នក​ឆ្លង​កូ​វី​ដ​-​១​៩​នៅ​ទូទាំង​ប្រទេស​កើន​ដល់​ ​១​ ​៨​១​៧​ ​នាក់​ហើយ​ ​ដោយ​ក្នុង​នោះ​អ្នក​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​មាន​ចំនួន​១​២​៩​៣​នាក់​ ​អ្នក​ជាសះស្បើយ​សរុប​មាន​១​០​៣​៣​ ​នាក់​ ​ខណៈ​អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន​៧​៧​៧​ ​នាក់​ ​និង​ស្លាប់​៥​នាក់​៕