រំភើបហួសថ្លែង! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាគ 3.5 លានបន្ថែម ដើម្បីទិញមន្ទីពេទ្យ នគរទេព សម្រាប់ទុកព្យាបាលអ្នកជំងឺកូវី 19

បន្ទាប់ពីទទួលបានដំណឹងថា រាជរដ្ឋាភិបានបានទិញយក មន្ទីរពេទ្យព្យាបាល«នគរទេព» ដើម្បីប្រើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ 19 អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមគ្រួសារ បានប្រកាសសូមបរិច្ចាគថវិកា 3.5 លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទាំងយប់។

ក្នុងខ្លឹមសារបង្ហោះហ្វេសប៊ុក អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាក់ថា «ខ្ញុំបាទនិងក្រុមគ្រួសារសូមជួយតាមរយ:សម្ដេចតេជោ ដើម្បីទិញមន្ទីពេទ្យ នគរទេព ដើម្បីព្យាបាលបងប្អូនកើតជំងឺកូវីដ១៩ ចំនួន 3.5លានដុល្លារ (បីលានប្រាំសែនដុល្លារ)។ ខ្ញុំមិនអាចរស់នៅតែឯងខ្ញុំកើតនៅកម្ពុជាស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជាតួនាទីរបស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមាំនេះជាពេលយើងត្រូវសាមគ្គីគ្នា»។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងទិញយកមន្ទីរពេទ្យព្យាបាលជំងឺកូវីដ 19 ឈ្មោះ «នគរទេព» មានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយប្តូរឈ្មោះថាជាមន្ទីរពេទ្យ «ហ្លួងម៉ែ» វិញ៕