កាន់តែធ្ងន់ហើយ! រកឃើញអ្នកកើតជំងឺកូវីដ ១៩ បីនាក់នៅ បុរីពិភពថ្មីចំការដូង និងពីរនាក់ទៀតនៅបុរីពិភពថ្មីកួរស្រូវ ៣

នៅយប់ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១ នេះ ក្រុមគ្រូពេទ្យប្រតិបត្តិស្រុកដង្កោ បានរកឃើញ និងនាំយកអ្នកជំងឺ​កូវីដ​ ១៩ ចំនួន ៥ ដែលរស់នៅក្នុងបុរីពិភពថ្មីចំការដូងចំនួន ២ នាក់ និង ៣ នាក់ទៀតនៅបុរីពិភពថ្មីកួរស្រូវ៣។

អ្នកកើតជំងឺកូវីដ១៩ ចំនួន៥នាក់នៅមូលដ្ឋានខណ្ឌដង្កោនេះរួមមាន៖
*ទី១៖ ឈ្មោះ ច័ន្ទ សារឹម ភេទប្រុស អាយុ៥៥ឆ្នាំ (មិនដឹងឆ្លងមកណា) ទីតាំងផ្ទះលេខ១១០ ផ្លូវលេខ៩ បុរីពិភពថ្មីចំការដូង ភូមិសំបួរ សង្កាត់ដង្កោ
*ទី២៖ ឈ្មោះ សុន សុវណ្ណរ៉ា ភេទស្រី អាយុ៥៣ឆ្នាំ (ប្រពន្ធ ចន្ទ័ សារឹម) ទីតាំងផ្ទះលេខ១១០ ផ្លូវលេខ៩ បុរីពិភពថ្មីចំការដូង ភូមិសំបួរ សង្កាត់ដង្កោ
*ទី៣៖ ឈ្មោះ ច័ន្ទ ស្រីណែត ភេទស្រី អាយុ១៤ឆ្នាំ (កូន ចន្ទ័ សារឹម) ទីតាំងផ្ទះលេខ១១០ ផ្លូវលេខ៩ បុរីពិភពថ្មីចំការដូង ភូមិសំបួរ សង្កាត់ដង្កោ
*ទី៤៖ ឈ្មោះ អ៉ីវេ ធូដេវីដ (កូនគង់ សុផាណែត) ភេទប្រុស អាយុ២ឆ្នាំ ទីតាំងផ្ទះលេខ២៧១ ផ្លូវលេខ០៧ បុរីពិភពថ្មីកួរស្រូវ៣ ភូមិកណ្តាល សង្កាត់រលួស
*ទី៥៖ ឈ្មោះ ង៉ែត សុផានី (អ្នកជិតខាង ឯក ស៉ីណេ) ភេទស្រី អាយុ៣០ឆ្នាំ ទីតាំងផ្ទះលេខ២៩២ ផ្លូវលេខ០៧ បុរីពិភពថ្មីកួរស្រូវ៣ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ។
បានមកយកអ្នកវិជ្ជមានកូវីដ១៩ទាំងអស់នេះ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យនគរទេព។
រកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៥នាក់បន្ថែមទៀត នៅមូលដ្ឋានខណ្ឌដង្កោ រាជធានីភ្នំពេញ។ នៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យប្រតិបត្តិស្រុកដង្កោ បានមកយកអ្នកវិជ្ជមានកូវីដ១៩ទាំងអស់នេះ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យនគរទេព។
បច្ចុប្បន្ន អ្នកជំងឺទាំង ៥ នាក់ត្រូវបានក្រុមគ្រូពេទ្យនាំយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យព្យាបាលជំងឺកូវីដ 19 «ហ្លួងម៉ែ» វិញស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលប្ដូរមកពីឈ្មោះ «នគរទេព»៕