ថ្ងៃនេះ ក្រសួងរកឃើញអ្នកឆ្លងថ្មី ៨៦នាក់ទៀត និងជាសះស្បើយ ៣៤នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់ ៨៦ នាក់ ក្នុងនោះសុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ» ដែលភាគច្រើនរកឃើញ នៅក្នុងខេត្តព្រះសីហនុ ខណៈអ្នកជំងឺចំនួន ៣៤ នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

ក្នុងចំពណោមអ្នកឆ្លងទាំងអស់មានមកពី ព្រះសីហនុ (៤៣) ភ្នំពេញ (២៥) ត្បូងឃ្មុំ (៣) ស្វាយរៀង (៣) ក្រចេះ (៣) ព្រៃវែង (២) កំពង់ចាម (២) កណ្ដាល (២) សៀមរាប (២) កែប (១)
ក្នុងនោះ បើសរុបគិតត្រឹមព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ កម្ពុជា មានឆ្លង និងជាសះស្បើយសរុប៖
– អ្នកឆ្លងសរុប= ២២៣៣ នាក់
– អ្នកជាសះស្បើយ= ១១៦៦ នាក់
– អ្នកកំពុងព្យាបាល= ១០៥៤ នាក់
– អ្នកស្លាប់= ១០ នាក់