អ្នកជំងឺកូវី ១៩ អាយុ៣៩ឆ្នាំ បានស្លាប់នៅមណ្ឌលសុខភាពចាក់អង្រែ

អ្នកជំងឺម្នាក់ទៀតហើយ អាយុ៣៩ឆ្នាំ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ នេះបើយោងលិខិតបញ្ជាក់ពីក្រុមគ្រូពេទ្យ។ អ្នកជំងឺស្លាប់បាត់បង់ជីវិត មានឈ្មោះ នាក់ គឹមសេង អាស័យដ្ឋាននៅខណ្ឌចំការមន រាជធានីភ្នំពេញ ដោយលទ្ធផលទទួលបានវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ហើយបានស្លាប់នៅវេលាម៉ោង២១៖៤០នាទីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១៕