បុរសជនជាតិខ្មែរ អាយុ ៣៥ ឆ្នាំម្នាក់ទៀត ស្លាប់ដោយសារជំងឺកូវីដ១៩

ភ្នំពេញ៖ ក្រសួងសុខាភិបាលផ្លូវការ អំពីករណីបុរសជនជាតិខ្មែរ អាយុ ៣៥ឆ្នាំ នៅស្រុកមេសាង ខេត្តព្រៃវែង បានស្លាប់ដោយសារកូវីដ១៩។
តាមលិខិតរបស់ក្រសួងបានបញ្ជាក់ថា អ្នកស្លាប់មានអាយុ ៣៥ ឆ្នាំ នៅឃុំព្រៃគ្នេស ស្រុកមេសាង ខេត្តព្រៃវែង ដែលមានវិជ្ជមានជំងឺកូវីដ១៩ បានទទួលមរណភាព ដោយសារជំងឺនេះ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១០៖២០នាទីព្រឹក៕