
តត្រឹមរយៈពេល ២៤ កន្លងទៅនេះ ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅសហរដ្ឋអាមេរិកមានចំនួនដល់ទៅ៨៥,៣៦៨ នាក់ ខណៈមានអ្នកជំងឺចំនួន ៩២៩ នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា។ នេះបើតាមការចុះផ្សាយចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣១,៨០២,៧៧២ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥៧៤,៨៤០នាក់ និងជាសះស្បើយឡើងសរុប ២៤,៣៤៦,៧៦៦នាក់។
អត្រាឆ្លង COVID-19 ប្រចាំថ្ងៃនៅសហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញថា បាននិងកំពុងហក់ឡើងវិញបន្តិចម្តងៗ ក្នុងរយៈពេលជាងមួយសប្តាហ៍មកនេះ ក្រោយពីបានស្គាល់ការធ្លាក់ចុះដល់ជាង ៣ម៉ឺននាក់ក្នុងមួយថ្ងៃ។