
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល ចេញប្រកាសផ្លូវការអំពីករណីជនជាតិខ្មែរចំនួន៣នាក់ ស្លាប់ដោយសារជំងឺកូវីដ១៩ ក្នុងនោះមានស្រ្តីអាយុ ៧៩ ស្រ្តីជនជាតិខ្មែរអាយុ ៥៩ឆ្នាំ និងបុរសជនជាតិខ្មែរ អាយុ ៥៧ ឆ្នាំ នេះបើយោងតាមសេចក្តីប្រកាសថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។ អ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ទាំងនេះ សុទ្ធសឹងជាមនុស្សចាស់ ដែលគាត់នៅតែផ្ទះ មិនសូវចេញក្រៅ។ តើវាជាបណ្ដាលមកពីអ្វីដែលនាំឲ្យពួកគាត់ឆ្លងជំងឺនេះ?