
ភ្នំពេញ៖ ក្នុងសេចក្ដីសម្រេចរបស់ រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅទាំងស្រុង រយៈពេល១៤ថ្ងៃ ចាប់ពីវេលាម៉ោង ០០៖០០នាទីឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២១ ត្រង់ប្រការ ២ បានបញ្ជាក់ថា ពលរដ្ឋទាំងអស់ត្រូវបានហាមឃាតការធ្វើដំណើរចេញពីផ្ទះប្រសិនបើគ្មានការចាំបាច់ ហើយការចេញទៅផ្សារ ដើម្បីទិញម្ហូប ឬគ្រឿងសម្រាប់បរិភោគ ត្រូវបានអនុញ្ញាត តែ ៣ ដងប៉ុណ្ណោះក្នុងមួយសប្ដាហ៍ ហើយមិនឲ្យលើពីគ្នា ២ នាក់នោះទេ។ ចំពោះការចេញក្រៅនេះ ត្រូវបានអនុញ្ញាតតែក្នុងតំបន់ ដោយមិនអាចចេញក្រៅតំបន់បិទខ្ទប់បាននោះទេ៕