ចំណោមប្រទេសចំនួន៤ កម្ពុជានៅឈរលំដាប់ទីពីរមានអ្នកស្លាប់សរុប៥៤នាក់ ខណៈថៃមានអ្នកស្លាប់ច្រើនជាង ដោយសារជម្ងឺកូវី១៩

បច្ចុប្បន្នប្រទេសកម្ពុជា កំពុងរងសម្ពាធនៃការរីករាលដាលនៃជម្ងៃកូវីដ១៩ ខណៈដែលវីរុសនេះកំពុងតែឆ្លងខ្លាំងនៅទីក្រុងភ្នំពេញ ទីក្រុងតាខ្មៅ និងបណ្តាលខេត្តមួយចំនួន។
នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចចិត្តបិទខ្ទប់ទីក្រុងភ្នំពេញ និងទីក្រុងតាខ្មៅ មិនអនុញ្ញាត្តិឲ្យប្រជាពលរដ្ឋដើរហើយដោយសេរីក្នុងរយៈពេល ២សប្តាហ៍ចាប់ពីថ្ងៃទី ១៤ដល់ថ្ងៃ២៨ ខែមេសា ២០២១ ព្រមទាំងប្រើប្រាស់ច្បាប់មួយចំនួនដើម្បីរឹតបន្តឹងក្នុងការទប់ស្កាត់ជាបន្ទាន់ កុំឲ្យរីករាលដាលខ្លាំងនៅទូទាំងប្រទេស។

យ៉ាងណាមិញបើប្រៀបធៀបករណីឆ្លងជម្ងឺកូវីដ១៩ លើប្រទេសចំនួន៤មាន ប្រទេសថៃ កម្ពុជា វៀតណាម និងឡាវ។ គិតត្រឹមថ្ងៃទី២១ ខែមេសានេះ ប្រទេសថៃជាប្រទេសលំដាប់ទីមានអ្នកឆ្លងច្រើនជាងគេសរុប ៤៦,៦៤៣នាក់ ជាសះស្បើយ ២៩,៣៧១នាក់ កំពុងព្យាបាល ១៧,១៦២នាក់ អ្នកស្លាប់១១០នាក់។ ប្រទេសកម្ពុជានៅលំដាប់ទី២ មានអ្នកឆ្លងសរុប ៧,៧៤៧នាក់ ជាសះស្បើយ ២,៧៩៤នាក់ កំពុងព្យាបាល ៤,៨៩៣នាក់ អ្នកស្លាប់៥៤នាក់។ ប្រទេសវៀតណាមនៅលំដាប់ទី៣ មានអ្នកឆ្លងសរុប ២,៨០០នាក់ ជាសះស្បើយ ២,៤៩០នាក់ កំពុងព្យាបាល ២៧៥នាក់ អ្នកស្លាប់ ៣៥នាក់។ ចំណែកប្រទេសឡាវនៅលំដាប់ទី៤ មានអ្នកឆ្លងសរុបត្រឹមតែ ៦០នាក់ ជាសះស្បើយ ៤៩នាក់ កំពុងព្យាបាល១១នាក់ មិនទាន់មានអ្នកស្លាប់នូវឡើយនោះទេ។

សូមបញ្ជាក់ផងដែលថាតាមតួលេខនៃអ្នកស្លាប់ដោយជម្ងឺកូវីដ១៩ ទាំង៤ប្រទេស ប្រទេសកម្ពុជាឈរនៅលេខទីមានអ្នកស្លាប់ ៥៤នាក់ ខណៈដែលប្រទេសថៃឈរលេខ១មានអ្នកស្លាប់១១០នាក់ ចំពោះប្រទេសរៀតណា និងប្រទេសឡាវមានចំនួនអ្នកស្លាប់តិចបំផុតគិតត្រឹមថ្ងៃនេះ៕