អាជ្ញាធរ​សម្រេច​យក​សំណាក​ប្រជាជន​ទាំងអស់​នៅ​ក្នុង​តំបន់​ក្រហម បុគ្គល​ណា​មិន​ទៅ​យក​សំណាក នឹង​ត្រូវ​ទទួល​ទោស​

រដ្ឋាបាលរាជធានីភ្នំពេញ​នឹង​ធ្វើ​ការ​ប្រមូល​សំណាក​តេស្ត​រក​វីរុស​កូវីដ-១៩ ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ភូមិសាស្ត្រ​ «តំបន់​ក្រហម» នៅ​រាជ​ធានី​ភ្នំពេញ​។ កន្លង​មក រដ្ឋបារាជធានី​ភ្នំពេញ បាន​កំណត់​ភូមិសាស្រ្ត​មួយ​ចំនួន​​មាន​ការ​ឆ្លង​រាលដាល​ធ្ងន់ធ្ងរ​នៃ​ជំងឺកូវី-១៩ ជា «តំបន់​ក្រហម» ក្នុង​គោល​បំណង​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​សេចក្តី​សម្រេច នឹង​វីធាន​ការ​នានា​របស់​រាជរដ្ឋាភិបាល ឲ្យ​មាន​ប្រសិទ្ធភាព​។

ចំពោះ​មុខ ដើម្បី​កាត់​ផ្ដាច់​ប្រភព​ចម្លង និង​ឈាន​ទៅ​គ្រប់គ្រង​ការ​ឆ្លង​រាលដាល​ជំងឺកូវីដ​-១៩ ក្នុង​សហគមន៍ រដ្ឋបាល​រាជធានី​ភំ្នពេញ​ សូម​ធ្វើការ​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​កំពុង​ស្នាក់​នៅ​ក្នុងភូមិសាស្រ្ត​ «តំបន់ក្រហម» ត្រូវទៅយកសំណាកធ្វើតេស្តរកវីរុសកូវី-១៩ ជាកំហិតតាមទីតាំងដែលបានកំណត់ជូន ដូចខាងក្រោម៖
– ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងទីតាំងដែលរស់នៅក្នុងទីតាំងដែត្រូវបានកំណត់ជាតំបន់ក្រហម នៃសង្កាត់ស្ទឹងមានជ័យទី១ សង្កាត់ស្ទឹងមានជ័យទី២ និងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យទៅយកសំណាកនៅ៖
១. ទីលានចាក់សំរាមចាស់ ក្នុងភូមិដំណាក់ធំ
២. ទីតាំងបណ្តោយផ្លូវលេខ ១០១៩ (ផ្លូវទ្រុងមាន់) ក្នុងភូមិទ្រា
៣. វិហារព្រះយ៉េស៊ូ ទល់មុខបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាធានី​ភ្នំពេញ​។

– ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងតីតាំងដែលត្រូវបានកំណត់ជាតំបន់ក្រហម នៃសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យទៅយកសំណាកនៅ៖
១. សាលាបឋមសិក្សាសុភមកង្គល ក្នុងភូមិបប្រ៉កខាងជើង
២. ផ្សារ K-Mal ក្នុងភូមិត្រពាងថ្លឹង១
៣.ដីឡូត៍ ខាងក្រោយផ្សារឯករាជ្យ III ក្នុងភូមិត្រពាងថ្លឹង១។
ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងទីតាំងដែលត្រូវបានកំណត់ជាតំបន់ក្រហមនៃភូមិ១៤ និង​ភូមិ​១៧​សង្កាត់​បឹងសាឡាង ខណ្ឌទួលគោក ទៅយកសំណាកនៅ ក្នុង​បរិវេណមជ្ឍមណ្ឌ​វប្បធម៌​ចេនឡា​។

ក្នុង​ករណីប្រជាពរដ្ឋណាម្នាក់មិនព្រមសហការ ឫគេចវេះមិនទៅ​យកសំណាកធ្វើ​តេស្តវីរុសកូវីដ១៩​តាមការ​ណែនាំនេះ នឹង​ត្រូវ​ទទួលទោស ដូចមានកំណត់ក្នុងច្បាប់​ស្តីពិវិធានការទប់ស្កាត់ការ​ឆ្លង​រាលដាល​នៃ​ជម្ងឺកូវី-១៩ និងជម្ងឺឆ្ងងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និង​លិខិត​បទដ្ឋាន​គតិយុត្តពាក់ព័ន្ធជាធរមាន៕