អភិបាលស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បាញ់សម្លាប់គោអ្នកភូមិ ព្រោះខឹងគោចូលសុីស្មៅក្នុងបរិវេទសាលាស្រុក

ខេត្តកំពង់ឆ្នាំង៖ អ្នកភូមិបាននិយាយថា លោក វន ស៉ីផា អភិបាលស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានយកកាំភ្លើងបាញ់គោអ្នកស្រុកមួយក្បាលឲ្យងាប់នៅក្នុងបរិវេណសាលាស្រុក ដោយសារសត្វគោនេះចូលទៅស៉ីស្មៅនៅក្នុងសាលាស្រុក ប៉ុន្ដែសមត្ថកិច្ចបានបដិសេធ។

ប្រជាពលរដ្ឋបាននិយាយថា រឿងរាវដ៏តូចនេះ បានធ្វើឲ្យលោកអភិបាលស្រុក លើកដៃយកកាំភ្លើងបាញ់សម្លាប់គោអ្នកស្រុក។ ដោយពួកគាត់អំពាវឲ្យសមត្ថកិច្ចរកយុយត្តិធម៍ជូនម្ចាស់គោ។

ហេតុការណ៍នេះ បានកើតឡើងកាលវេលានៅម៉ោង ៣ រសៀល ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២១។ ប៉ុន្ដែសមត្ថកិច្ចបានបដិសេធជុំវិញករណីនេះ ដោយអះអាងថា លោកអភិបាលស្រុក គ្រាន់តែយកដុំថ្មគុបគោនោះប៉ុណ្ណោះ ហើយមិនមានការបាញ់នឹងកាំភ្លើងទេ៕