មនុស្ស ៥នាក់បន្ថែមទៀតបានស្លាប់ដោយសារជំងឺកូវីដ ខណៈអ្នកឆ្លងថ្មីចំនួន ៣៥៨នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី១៤ ខែឧសភានេះ បាន​ប្រកាស​បញ្ជាក់អំពីការស្លាប់របស់មនុស្ស ៥នាក់បន្ថែមទៀតដោយសារជំងឺកូវីដ១៩ ខណៈក្រសួងបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៣៥៨ នាក់ រីឯអ្នកជំងឺ ៣៤៨ នាក់បាន​ជាសះស្បើយ។

​សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ កើនរហូតដល់ ១៤៧នាក់នៅទូទាំងប្រទេស។

ក្រសួងសុខាភិបាលបន្ថែមថា លើសពីនេះមន្រ្តីជំនាញនៅតែបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៣៥៨ នាក់ ខណៈអ្នកជំងឺ ៣៤៨ នាក់ជាសះស្បើយ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២១,៤៩៩ នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៩,៨៦៧ នាក់ និងស្លាប់សរុបចំនួន ១៤៧នាក់៕