ថ្ងៃនេះ មនុស្សស្លាប់​ ៧នាក់ដោយសារកូវីដ១៩ ហើយបន្តរកឃើញអ្នកឆ្លង​ថ្មី ៦៦០នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី២៦ ខែឧសភានេះ បាន​ប្រកាសព័ត៌មានបញ្ជាក់អំពីការស្លាប់របស់មនុស្សចំនួន ៧នាក់បន្ថែមទៀតដោយសារជំងឺកូវីដ១៩ ខណៈបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៦៦០នាក់ ហើយអ្នកជំងឺចំនួន៧៥០នាក់ជាសះស្បើយ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ កើនរហូតដល់១៩០នាក់ នៅទូទាំងប្រទេស។

ក្រសួងសុខាភិបាលបន្តថា ក្រៅពីនេះ ក្រុមគ្រួពេទ្យជំនាញបាន​បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦៦០នាក់ ខណៈអ្នកជំងឺចំនួន ៧៥០នាក់ជាសះស្បើយ។

គួរជម្រាបថា បើ​គិតត្រឹមព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២៦,៩៨៩នាក់។ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១៩,៧៧២នាក់ និងស្លាប់សរុបចំនួន ១៩០ នាក់៕