​ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចាក់ជូនពលរដ្ឋទូទាំងប្រទេស សម្រេចបានជាង២៤%

គិត​ត្រឹម​យប់​ថ្ងៃ​ទី​២​៧​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​១​ ​ក្រសួងសុខាភិបាល​និង​ក្រសួង​ការពារ​ជាតិ​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​១​៩​ជូន​ម​ន្រ្តី​រាជការ​ ​ប្រជាពលរដ្ឋ​ ​និង​កង​កម្លាំង​​ប្រដាប់​អាវុធ​ ​នៅ​ទូទាំង​ប្រទេស​សរុប​បាន​ចំនួន​ ​២​ ​៤​១​៨​ ​២​៨​៥​ ​នាក់​ ​ពោល​គឺ​ស្មើនឹង​ ​២​៤​.​១​៨​ ​ភាគរយ​ ​នៃ​ទិសដៅ​របស់​រដ្ឋាភិបាល​ដើម្បី​បង្កើត​ឱ្យ​មាន​ភាព​ស៊ាំ​សហគមន៍​ (​Herd​ ​Immunity​) ​ចំពោះ​មេរោគ​ដ៏​សាហាវ​នេះ​ ​។​

​តាម​របាយការណ៍​របស់​​​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា​ ​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១​៩​ ​លើក​ទី​១​ ​ជូន​កងទ័ព​ ​គ្រួសារ​កងទ័ព​ ​និង​ប្រជាពលរដ្ឋ​សរុប​បាន​ចំនួន​ ​១​ ​១​៣​៩​ ​៦​៧​៦​ ​នាក់​។​ ​ក្នុង​នោះ​ចាក់​នៅ​តំបន់​ក្រហម​បាន​ចំនួន​ ​៨​៣​៣​ ​៤​៣​១​នាក់​ ​ខណៈ​ចាក់​លើក​ទី​២​ ​បាន​ចំនួន​ ​៧​៩​៦​ ​៧​២​៣​ ​នាក់​ ​។​

​របាយការណ៍​បន្ត​ថា​ ​ប្រជាជន​ចំនួន​ ​២​ ​៤​៦​៩​ ​៣​៧​២​ ​នាក់​ ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​បាន​ស្ម័គ្រចិត្ត​មក​ទទួល​វ៉ាក់សាំង​កូ​វី​ដ​-​១​៩​ ​ហើយ​តួលេខ​អ្នក​ដែល​អា​ចចាក់​បាន​មាន​ ​២​ ​៤​១​៨​ ​២​៨​៥​ ​នាក់​ ​ខណៈ​ប្រជាជន​ចំនួន​ ​៥​១​ ​០​៨​៧​ ​នាក់​ ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក់​ដោយសារ​មាន​បញ្ហា​សុខភាព​ ​។​

គួរ​រំលឹក​ថា​ ​រដ្ឋាភិបាល​កម្ពុជា​មាន​ផែនការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-​១​៩​ ​ទៅលើ​ប្រជាជន​ដែល​មាន​អាយុ​ ​១​៨​ ​ឆ្នាំ​ឡើង​លើ​ចំនួន​ ​១​០​ ​លាន​នាក់​ដើម្បី​ជំរុញ​ឱ្យ​មាន​ភាព​ស៊ាំ​ក្នុង​សហគមន៍​ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​ជា​គន្លឹះ​សម្រាប់​បញ្ចប់​ជំងឺរាតត្បាត​ជួយ​ឱ្យ​សង្គម​និង​សេដ្ឋកិច្ច​របស់​ប្រជាជាតិ​ត្រលប់​ទៅ​រក​ភាព​ប្រក្រតី​វិញ​ ​។​

យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-​១​៩​ ​នៅ​ប្រទេស​កម្ពុជា​ត្រូវ​បាន​ចាប់ផ្តើម​ចាប់តាំង​ពី​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​ ​ដែល​គិត​មក​ត្រឹម​ថ្ងៃនេះ​ ​មាន​រយៈពេល​ជាង​បី​ខែ​ហើយ ​។​

​គិត​ត្រឹម​ថ្ងៃម្សិលមិញ​ ​កម្ពុជា​មាន​អ្នក​ឆ្លង​កូ​វី​ដ​-​១​៩​សរុប​ ​២​៧​ ​៦​៣​៨​ ​នាក់​ ​អ្នក​ជាសះស្បើយ​ ​២​០​ ​៦​៣​៨​ ​នាក់​ ​និង​អ្នក​បាត់បង់ជីវិត​ ​១​៩​៤​ ​នាក់​ ​៕​