​កម្ពុជា​បានចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-​១​៩ ជូនពលរដ្ឋទូទាំងប្រទេស​ ​សម្រេចបានជា​ង​ ​២​៦​ %​ហើយ

គិត​ត្រឹម​យប់​ថ្ងៃ​ទី​៤​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​១​ ​ក្រសួងសុខាភិបាល​និង​ក្រសួង​ការពារ​ជាតិ​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​-​១​៩​ ​ជូន​ម​ន្រ្តី​រាជការ​ ​ប្រជាពលរដ្ឋ​ ​និង​កងកម្លាំង​ប្រដាប់​អាវុធ​ ​នៅ​ទូទាំង​ប្រទេស​សម្រេច​បាន​ ​២​៦​.​៨​៨​ ​ភាគរយ​ ​នៃ​ទិសដៅ​របស់​រដ្ឋាភិបាល​ដើម្បី​បង្កើត​ឱ្យ​មាន​ភាព​ស៊ាំ​សហគមន៍​ (​Herd​ ​Immunity​) ​ចំពោះ​មេរោគ​ដ៏​សាហាវ​នេះ​ ​។​

តាម​របាយការណ៍​របស់​​​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា​ ​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១​៩​ ​លើក​ទី​១​ ​ជូន​កងទ័ព​ ​គ្រួសារ​កងទ័ព​ ​និង​ប្រជាពលរដ្ឋ​សរុប​បាន​ចំនួន​ ​២​ ​៦​៨​៨​ ​០​១​៤​ ​នាក់​ ​ខណៈ​ការ​ចាក់​លើក​ទី​២​ ​បាន​ចំនួន​ ​២​ ​០​៩​៤​ ​៥​៧​៣​ ​នាក់​ ​។​

​របាយការណ៍​បន្ត​ថា​ ​ប្រជាជន​ចំនួន​ ​៤​ ​៧​៨​២​ ​៥​៨​៧​ ​នាក់​ ​នៅ​ទូទាំង​ប្រទេស​បាន​ស្ម័គ្រចិត្ត​មក​ទទួល​វ៉ាក់សាំង​កូ​វី​ដ​-​១​៩​ ​ហើយ​តួលេខ​អ្នក​ដែល​អា​ចចាក់​បាន​មាន​ ​២​ ​៤​១​៨​ ​២​៨​៥​ ​នាក់​ ​ខណៈ​ប្រជាជន​ចំនួន​ ​៥​៣​ ​៦​៧​៦​ ​នាក់​ ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក់​ដោយសារ​មាន​បញ្ហា​សុខភាព​ ​។​

​គួរ​រំលឹក​ថា​ ​រដ្ឋាភិបាល​កម្ពុជា​មាន​ផែនការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-​១​៩​ ​ទៅលើ​ប្រជាជន​ដែល​មាន​អាយុ​ ​១​៨​ ​ឆ្នាំ​ឡើង​លើ​ចំនួន​ ​១​០​ ​លាន​នាក់​ដើម្បី​ជំរុញ​ឱ្យ​មាន​ភាព​ស៊ាំ​ក្នុង​សហគមន៍​ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​ជា​គន្លឹះ​សម្រាប់​បញ្ចប់​ជំងឺរាតត្បាត​ជួយ​ឱ្យ​សង្គម​និង​សេដ្ឋកិច្ច​របស់​ប្រជាជាតិ​ត្រឡប់​ទៅ​រក​ភាព​ប្រក្រតី​វិញ​ ​។​

​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-​១​៩​ ​នៅ​ប្រទេស​កម្ពុជា​ត្រូវ​បាន​ចាប់ផ្តើម​ចាប់តាំង​ពី​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​ ​ដែល​គិត​មក​ត្រឹម​ថ្ងៃនេះ​ ​មាន​រយៈពេល​ជាង​៤​ខែ​ហើយ​ ​។​

​គិត​ត្រឹម​ថ្ងៃម្សិលមិញ​ ​កម្ពុជា​មាន​អ្នក​ឆ្លង​កូ​វី​ដ​-​១​៩​សរុប​ ​៣​២​ ​១​៨​៩​ ​នាក់​ ​អ្នក​ជាសះស្បើយ​ ​២​៤​ ​៧​៦​៣​ ​នាក់​ ​និង​អ្នក​បាត់បង់ជីវិត​ ​២​៣​៩​ ​នាក់​ ​៕​