សណ្ឋាគារហានភូឌុនក្នុងខេត្តព្រះសីហនុ ត្រូវផ្អាកដំណើរការបណ្តោះអាសន្ន ក្រោយអ្នកកើតជំងឺកូវីដបានទៅស្នាក់នៅ

កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រកាសសម្រេចផ្អាកជាបណ្ដោះអាសន្នដំណើរការ សណ្ឋាគារហានភូឌុន អ៉ីនធើណេសិនណល ហូថេល ដែលមានទីតាំងស្ថិតនៅផ្លូវ ២៨មិថុនា ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ក្រោយរកឃើញភ្ញៀវកើតជំងឺកូវីដ១៩ បានទៅស្នាក់នៅទីនោះ។

ក្នុងលិខិតផ្ញើជូនម្ចាស់សណ្ឋាគារ រដ្ឋបាលខេត្តព្រះសីហនុ បានកំណត់ឲ្យទីតាំងមួយនេះ ត្រូវផ្អាកដំណើរការបណ្ដោះអាសន្នរយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដល់បុគ្គលិក និងអ្នកបម្រើការដទៃទៀត។

ក្នុងអំឡុងពេល១៤ថ្ងៃនេះ រដ្ឋបាលខេត្តក៏តម្រូវឲ្យម្ចចាស់ទីតាំង សហការជាមួយក្រុមការងាររដ្ឋបាលខេត្ដ ដើម្បីស្វែងរកអ្នកដែលមានការពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ ដើម្បីផ្ដល់វត្ថុសំណាកដល់ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត យកទៅវិភាគរកមេរោគកូវីដ១៩ តាមការកំណត់៕